ព័ត៌មានទាន់ហេតុការណ៍៖

Michael Carrick បន្តកុងត្រាថ្មីលេងឲ្យបិសាចក្រហម Manchester United មួយឆ្នាំទៀត

ចែករំលែក៖

ទោះបីជាមិនសូវទទួលបានជោគជ័យនៅក្នុងក្រុមក៏ដោយក៏ខ្សែបម្រើសញ្ជាតិអង់គ្លេស Michael Carrick នៅតែបន្តកុងត្រាថ្មីលេងនៅក្នុងទឹកដី Old Trafford មួយរដូវកាលទៀត។

អតីតខ្សែបម្រើក្លិប West Ham United និងTottenham Hotspur រូបនេះបាននិយាយថា “ខ្ញុំរីករាយដែលបានបន្តដំណើរជាមួយនឹងក្រុម Manchester United” ។ ចំណែកលោក Jose Mourinho អ្នកចាត់ការក្រុមបិសាចក្រហមបានអះអាងថា លោកក៏រីករាយដែលបានធ្វើការជាមួយនឹង Carrick។

រយៈពេល១១ឆ្នាំក្រោយផ្ទេរពី Tottenham Hotspur ក្នុងតម្លៃ១៨លាន៦សែនផោន កីឡាករវ័យ៣៥ឆ្នាំរូបនេះចូលលេងបាន៤៥៨ប្រកួត ធ្វើឲ្យគេស្ថិតក្នុងតារាងកីឡាករចូលលេងបានច្រើនដងឲ្យ Man UTD លំដាប់ទី១៧ និងទាត់ចូល២៤គ្រាប់។

គួរបញ្ជាក់ថា អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះធ្លាប់ឈ្នះជើងឯក Premier League ៥ដង, Champions League មួយដង, FA Cup មួយដង, League Cup ២ដង និង UEFA Europa League មួយដងជាមួយនឹង Manchester United ៕ ដេវីត


ចែករំលែក៖