ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីវ័យ៤០ឆ្នាំបានសម្រេចចិត្ត បញ្ចប់អាជីពកីឡាករបាល់ទាត់អស់រយះពេល២៥ឆ្នាំរបស់ខ្លួនជាមួយនឹងក្រុមRoma។
Totti ចូលលេងឲ្យ Roma ជាផ្លូវការលើកដំបូងក្នុងឆ្នាំ១៩៩៣ ដែលកាលណោះមានវ័យ១៦ឆ្នាំ ហើយក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ រូបគេឆ្លងកាត់គ្រូបង្វឹកចំនួន១៦រូបផ្សេងៗគ្នា។
បុរសវ័យ៤០ឆ្នាំរូបនេះក្លាយជាកីឡាករចូលលេងបានច្រើនជាងគេឲ្យ Roma លំដាប់ទី២ បន្ទាប់ពីលោក Silvio Piola ពីឆ្នាំ១៩២៩ដល់១៩៥៤ ដោយចូលលេងបាន៧៨៦ប្រកួត និង ទាត់ចូល៣០៧គ្រាប់ ហើយក្នុងនោះមាន២៥០នៅលីគកំពូលអ៊ីតាលី។
Francesco Totti បាននិយាយទាំងស្រក់ទឹកភ្នែកក្នុងការប្រកួតចុងក្រោយជាមួយ AS Romaពេលឈ្នះក្រុម Genoa ៣-២ក្នុងថ្ងៃបិទរដូវកាលឆ្នាំ២០១៦/២០១៧នៅអ៊ីតាលី Serie A។ពេលចប់ការប្រកួត Totti បានឈរចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ហើយថ្លែងលាទាំងទឹកភ្នែកថា “វាហាក់ដូចជាខ្លួនឯងកំពុងតែយល់សប្ដិ ហើយខ្ញុំចង់លង់លក់ក្នុងសុបិននេះតទៅទៀត តែវាមិនអាចទៅរួចនោះទេ” ៕ ដេវីត