ព័ត៌មានទាន់ហេតុការណ៍៖

គៀត សុវណ្ណាឡាង និង លឹម ជាឡាយ រំពឹងខ្ពស់លើរឿង “អាពាហ៍ពិពាហ៍ចម្លែក”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង បានជួបគ្នាជាថ្មីទៀតហើយក្នុងខ្សែភាពយន្តរឿងភាគរបស់ទូរទស្សន៍CTN រឿង “អាពាហ៍ ពិពាហ៍ចម្លែក” ដែលចាក់បញ្ចាំងភាគ ដំបូងកាលពីរាត្រីថ្ងៃទី២៩ ខែឧសភា។ តារាសម្តែងនិងផលិតករសុទ្ធតែដាក់ក្តី រំពឹងខ្ពស់ថា ខ្សែភាពយន្តនេះនឹងទទួល បានការគាំទ្រច្រើនពីទស្សនិកជនព្រោះ តែជាការផលិតបែបសម្រិតសម្រាំង។ ខ្សែភាពយន្តរឿងភាគថ្មីរឿង “អាពាហ៍ ពិពាហ៍ចម្លែក” ត្រូវបានចូលរួមសម្តែង ដោយតារាប្រុសស្រីល្បីឈ្មោះប្រមាណ ជាង៣០នាក់។ គៀត សុណ្ណាឡាង និង និងលឹម ជាឡាយ បានជួបគ្នាជាថ្មីក្រោយពីស្នាដៃសម្តែងរបស់ពួកគេក្នុងរឿង”មន្តស្នេហ៍ក្រមុំបាយឆា” ដែលដាក់បញ្ចាំងលើកញ្ចក់ទូរទ្សន៍PNNកាលពីពេលថ្មីៗនេះ ទទួលបានការគាំទ្រខ្លាំង។

លឹម ជាឡាយ បញ្ជាក់ថា រឿងនេះគឺ ជារសជាតិថ្មីមួយដែលអ្នកនិពន្ធនិងដឹក នាំរឿងរបស់ផលិតកម្មLD Picture បាន ផលិតឡើងជាមួយនឹងគុណភាពខ្ពស់ដែល និយាយបានថា អាចប្រកួតប្រជែងជាមួយខ្សែភាពយន្តរឿងភាគរបស់ប្រទេសជិត ខាងបាន។ លោកថា ក្រៅពីសាច់រឿងដែល មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគួរឲ្យចង់ តាមដាននោះ គឺនៅមានគុណភាពនៃ បច្ចេកទេសផលិតខ្ពស់ទាំងរូបភាព សំឡេង និងប្លង់ប្រកបដោយភាពច្នៃ ប្រឌិត។

លោកបញ្ជាក់ថា ខ្សែភាពយន្តនេះនឹងផ្តល់ភាពទាក់ទាញសម្រាប់អ្នក ទស្សនាមិនចាញ់រឿង “មន្តស្នេហ៍ក្រមុំ​បាយឆា” ដែលទើបនឹងបញ្ចប់កាលពី​ពេល​​ថ្មីៗនេះទេ។ កញ្ញា គៀត សុវណ្ណា ឡាងវិញក៏ថ្លែងមិនខុសគ្នានេះដែរថា នាងពេញចិត្តគ្រប់ប្លង់នៃការសម្តែង ព្រោះតែរឿងនេះមានទាំងឈុតឆាកកម្សត់ សម្រក់​ទឹក​​ភ្នែក កំប្លែងសើចចុកពោះ​ច្រើន។

កញ្ញាថា រឿងនេះមាន៥៤ភាគដែលចូល រួមសម្តែងដោយតារាសម្តែង តារាកំប្លែង ប្រុសស្រីល្បីឈ្មោះជាច្រើនរូប។ នាងលើកឡើងដែរថាមួយរយៈពេលចុងក្រោយ នេះខ្សែភាពយន្តរឿងភាគខ្មែរដែលផលិតឡើងដោយផលិតកម្មLD Picture ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទទួលបានការគាំទ្រច្រើនព្រោះតែគុណភាពនៃការផលិតខ្ពស់និងសម្រិតសម្រាំងខ្លាំងហើយកញ្ញាថា រឿងមួយនេះនឹងមានសន្ទុះការគាំទ្រខ្លាំង មិនចាញ់រឿងមុនៗរបស់ផលិតកម្មនេះទេ។

គួរបញ្ជាក់ដែរថា កន្លងមកផលិតកម្ម LD Picture បានប្រកាសពីការចេញផលិតខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តរឿងភាគជាមួយគុណភាពនៃការផលិតខ្ពស់ សម្រាប់ប្រកួតប្រជែងជាមួយខ្សែភាពយន្តរឿងភាគនៃប្រទេសជិតខាង។ ផលិតកម្មមួយនេះបានបន្តផ្គត់ផ្គង់ការផលិតខ្សែភាពយន្តរឿងភាគសម្រាប់ទូរទស្សន៍ក្នុងស្រុកជាច្រើនរហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖