ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុបានផ្ទុះអាវុធ៦គ្រាប់ដើម្បីបង្ក្រាបជនជាតិចិន១២នាក់បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម៉ាស្សាថាបានប្រើប្រាស់អំពើហិង្សា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានផ្ទុះអាវុធ៦គ្រាប់ដើម្បីបង្ក្រាបជនជាតិចិន១២នាក់នៅវេលាម៉ោងប្រហែល៨ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម៉ាស្សាថា បានប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់នៅម្តុំភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនជាតិចិនទាំង១២នាក់នោះត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ។ ក្នុងពេលចុះជួយអន្តរាគមន៍នោះសមត្ថកិច្ច ក៏បានផ្ទុះអាវុធចំនួន៦គ្រាប់ផងដែរដោយសារជនជាតិចិនទាំងនោះបានវាយតបតមកកាន់សមត្ថកិច្ចយើងនិងអ្នកកាសែតផងដែរ ។

គេសង្កេតឃើញថា ក្រុងព្រះសីហនុនារយៈពេលចុងក្រោយនេះ ជនជាតិចិនបានមកបើកកាស៊ីណូ ភ្លូកទឹកភ្លូកដី ទាំងមានច្បាប់ និងអត់ច្បាប់ និង Online ជាដើម  ហើយអាកប្បកិរិយាជនជាតិចិនទាំងនោះ ទាំងការរស់នៅ និងការបើកបរលើផ្លូវសាធារណៈ ហាក់មិនបានគោរពសិទ្ធិគេនោះឡើយ  ដែលប្រការនេះពលរដ្ឋខេត្តព្រះសីហនុ បានដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រហែលមានមន្ត្រីខ្មែរមានអំណាចជាអ្នកនៅពីក្រោយខ្នង ឬអ្នកកាង ដោយទទួលបានផលប្រយោជន៍ផ្សេងៗជាដើម ៕ ឆ្លាម សមុទ្រ


ចែករំលែក៖