ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនបេក្ខនារីរបស់គណបក្សប្រជាជនកម្ពុជានឹងទទួលបាននូវការបោះឆ្នោតគាំទ្រពីប្រជាជនដែលជាម្ចាស់ឆ្នោតមិនខាន

ចែករំលែក៖

សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថា ការបោះឆ្នោតនៅថ្ងៃទី ៤ មិថុនា ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ មិនមែនជាការបោះឆ្នោតថ្នាក់ជាតិទេ។ សូមបង ប្អូនកុំយល់ច្រឡំ។

តាមការសង្កេតគណបក្សនយោបាយខ្លះមិនទាន់ហ៊ានបង្ហាញមុខបេក្ខជនឈរឈ្មោះអោយប្រជាជនបាន ស្គាល់នៅឡើយ ហើយបេក្ខជនរបស់គណបក្សនយោបាយខ្លះក៏បានបោះបង់ចោលបក្សទៅចូល រួមជាមួយបក្សនយោបាយផ្សេងរួចទៅហើយ។

បើបងប្អូនមិនស្គាល់បេក្ខជនឈរឈ្មោះ តើបងប្អូនបោះឆ្នោតជូនរបៀបណា? ព្រោះអ្នកទាំងនេះត្រូវនៅ ជាមួយបងប្អូនរយះពេល៥ឆ្នាំប្រសិនគេជាប់ឆ្នោត។

យើងសង្ឃឹមថាគណបក្សនយោបាយទាំងអស់នឹងបង្ហាញមុខបេក្ខជនឈរឈ្មោះ អោយប្រជាជនបានស្គាល់ ដើម្បីងាយស្រួលដល់ការសម្រេចចិត្តរបស់ប្រជាជនក្នុងការបោះឆ្នោតជូន។

គណបក្សប្រជាជនកម្ពុជា បានបង្ហាញមុខបេក្ខជនបេក្ខនារីតាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត មកម្ល៉េះ។សង្ឃឹមថាបេក្ខជនបេក្ខនារីរបស់គណបក្សប្រជាជនកម្ពុជានឹងទទួលបាននូវការបោះឆ្នោតគាំទ្រពីប្រជាជនដែលជាម្ចាស់ឆ្នោតមិនខាន៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖