ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ បន្ទាប់ពីបានរំលោភ ក្មេង​ស្រីម្នាក់ជនជាតិឥណ្ឌូនេស៊ីបានសម្រេច៣ដងរួចរត់គេចខ្លួន​

ចែករំលែក៖

 

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដោយ​ដឹក​នាំ​សម្របសម្រួលដោយតំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប ទើបកម្លាំង​ជំនាញ បានចុះ​ស្រាវ​ជ្រាវ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ រហូតឈានដល់​ធ្វើការឃាត់ខ្លួន​បានជនសង្ស័យជាជនជាតិ នី ហ្សេរីយ៉ាម្នាក់នៅក្នុងហាងកាហ្វេតាម​បណ្តោយ​​ផ្លូវ​ជាតិលេខ៦ រួចនាំយកមក​សួរនៅការិយាល័យជំនាញ​ ចោទ ពីបទ (រំលោភ សេពសន្ថវៈ)។

ហេតុការណ៍ឃាត់ខ្លួនជនជាតិបរទេសខាងលើធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃ​ទី០១​ ខែមិថុនា​ ឆ្នាំ២០១៧​ ស្ថិតនៅចំណុចក្នុងស្ថានីយ៍ចាក់សាំង​P T T ក្នុងភូមិ ចុងកៅ​ស៊ូ​ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យនគរបាលបទល្មើសព្រហ្មទណ្ឌ​កំរិតធ្ងន់នៃស្នងការនគរបាលខេត្តបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១ខែមិថុនាឆ្នាំ២០១៧នេះថា ក្រោយពីទទួលពាក្យបានបណ្ដឹង របស់ជនរងគ្រោះឈ្មោះ​CITA AUDIA AHLUNZA ភេទស្រី​ អាយុ២២ឆ្នាំ​ ជនជាតិឥណ្ឌូនេស៊ី​ កាន់លិខិតឆ្លងដែនលេខ​B:4099093 ដែលជា ករណីរំលោភសេពសន្ថវះ​ កើតហេតុកាលពីវេលាម៉ោង​៧និង១០នាទីព្រឹក​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិបន្ទាយចាស់​ សង្កាត់ស្លរក្រា​ម ទើប លោកបានឱ្យកំលាំងការិយាល័យនគរបាលព្រ​ហ្មកំរិត​ធ្ងន់ ចុះសហការជា​មួយ​កម្លាំងនគរបាលអន្តោប្រវេសន៌ស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្តាទោសទៅតាមផ្លូវច្បាប់។

លោកបន្តថា ជនរងគ្រោះជាភ្ងៀវទេសចរដែលបន្តដំណើរមកកំសាន្តពីប្រទេសវៀតណាម​មកកម្ពុជា​ ដោយមកដល់ខេត្តសៀមរាប នៅម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ហើយជនសង្ស័យជាអ្នកទៅទទួលនាងពីចំណតឡានក្រុងប្រាប់ថា នឹងដឹកនាងទៅសណ្ឋាគារ និងជូននាងដើរកំសាន្តដោយមិនយកថ្លៃបកប្រែ​នោះទេ ​ក្នុងនោះជនសង្ស័យបាន​កុហក់ថា គេជាជនជាតិខ្មែរ ស្គាល់កន្លែងដើរលេងកំសាន្តច្រើនណាស់ ផ្ទុយទៅវិញគេបានដឹកនារីរងគ្រោះទៅបន្ទប់ជួលរបស់គេ ហើយធ្វើសកម្មភាពរំលោភរហូតបានសម្រេច ​ដោយយកកាំបិតចិតបន្លែ នៅក្នុងបន្ទប់របស់គេ មកគម្រាមនាងថា បើមិនធ្វើតាមគេនោះពុំមានសុវត្ថិភាព​នោះទេ​។

លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ ESIN NYONG JHON ប្រុស​ ៣៨ឆ្នាំ​ ជនជាតិនីហ្សេរីយ៉ា​ កាន់លិខិតឆ្លងដែនលេខA:05478573 ចុះថ្ងៃទី 10 11 2014 ដែលចូលមកកម្ពុជា ស្នាក់នៅក្នុងខេត្តសៀម​រាប តាំងពីឆ្នាំ២០១៥ ដើម្បីរកការងារធ្វើខាងអាយ ធី ធី។ តាមចម្លើយសារភាពរបស់ជនសង្ស័យ គេបានសារភាពថា នៅថ្ងៃទី៣១​ ឧសាភា​ ២០១៧​ រូបគេពិតជាបាននាំនារីរងគ្រោះទៅបន្ទប់ជួលរបស់គេ និងរួមភេទជាមួយនាងបានចំនួនបីដង​ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖