ភ្នំពេញ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ បានបណ្តេញជនអន្តោប្រវេសន៍៩នាក់ឲ្យទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ។
អន្តោប្រវេសន៍ទាំងនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងសំណង់ ឆៃណា ខនស្ត្រាក់សិន ទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនអន្តោប្រវេសន៍វៀតណាមទាំង៩នាក់នោះ ត្រូវបានចោទប្រកាន់ពីបទលួចឆ្លងដែនចូលមករស់នៅ និងធ្វើការដោយខុសច្បាប់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ។ ជនទាំងនេះត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជាតាមច្រកបាវិត ៕