ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២នាក់ ជិះម៉ូតូបុកជាមួយរថយន្តជនជាតិចិនសន្លប់បស្ដូកនៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងស្ទាវ២នាក់ រងរបូសធ្ងន់សន្លប់ស្តូងស្ដឹងនៅនឹងកន្លែងតែម្តង ខណៈ ពួកគេជិះម៉ូតូឌុបគ្នា លឿនដូចហោះបានទៅបុជាមួយនឹងរថយន្តជនជាតិចិនដែលដែល កំពង់បើកបរ ក្នុង គោលដៅបញ្ចាស់ទឹសគ្នា។ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណ២៣ នឹង១៥នាទីយប់ ថ្ងៃ ទី០១ ខែ មិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយ វិថី ឯករាជ្យ ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមសាក្សីជាអ្នករត់ម៉ូតូ កង់បីជាច្រើន នាក់ ដែល ចតចាំដឹកម៉ូយនៅក្នុងក្បែរៗនោះបាន និយាយប្រាប់ឲ្យដឹងថានៅមុខពេលកើតហេតុ គេឃើញ ក្មេងស្ទាវចំនួន២នាក់ បានជិះម៉ូតូឌុបគ្នា លឿនដូចហោះ ក្នុងគោលដៅពីជើងទៅត្បូង លុះបើកបរមក ដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តចិនមួយគ្រឿង បើកបរក្នុងល្បឿនលឿនដូចគ្នាបាន បត់

កាត់មុខ ម៉ូតូជនរងគ្រោះ ជាហេតុធ្វើឲ្យម៉ូតួជនរងគ្រោះ កាច់ចង្កូតគេចមិនទាន់ក៏ បានបុកចំពីរមុខ យ៉ាង ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ខ្ទៀតចេញពីរម៉ូតូ ចង្ងាយ ប្រមាណ ៥ម៉ែត្រ បោកក្បាលទៅទៅនឹងគំនរ ឥដ្ឋដែលគេដាក់លើចិញ្ចើមផ្លូវ រងរបួសធ្ងន់ សន្លប់ស្តូកស្ដឹងក្នុង ពេល នោះតែម្តង។ជនរងគ្រោះភ្លាមៗត្រូវបាន រថយន្ត មន្ទីរពេទ្យឯកជន ដឹកនាំយកទៅធ្វើការជួយសង្គ្រោះ ភ្លាមៗផងដែរ ។

សមត្ថកិច្ចប៉ូលិសចរាចរណ៏ដែលចុះដល់ចំណុចកើតហេតុ បានធ្វើការបញ្ជាក់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៏ខាងលើនេះបើយោងតាមការពិនិត្យជាក់ស្តែង នៅនឹងកន្លែងកើតហេតុ រថយន្តជន ជាតិចិនបើករខុសទាំងស្រុង គឺបើកបរ ពេលបត់មិនបើកភ្លើង ស៊ីញ៉ូ ហើយចំណុច កើតហេតុ ក៏នៅ លើផ្លូវអត្តីភាពរបស់ជនរងគ្រោះផងដែរ​ ។ប៉ុន្តែរទោះជាយ៉ាងណាក៏ដោយ កិច្ចការនេះ សមត្ថកិច្ច នឹង ធ្វើការពិនិត្យ ឲ្យល្អិតល្អន់ ដើម្បីមានវិធានការតាមផ្លូច្បាប់ ។បច្ចុប្បន្ន ម៉ូតូជនរងគ្រោះម៉ាក (SuzuKi) គ្មានផ្លាកលេខ ដែលរងការខូចខាតស្ទើរទាំងស្រុងនោះ រូមនឹង រថយន្តបង្ករម៉ាក (ស្តារិច H1) 2AM.0452 ភ្នំពេញរងការខូចខាត ផ្នែកខាងមុខ ត្រូវបាន នាំយក ទៅ រក្សារទុកនៅការិយាល័យប៉ូលិសចរាចរណ៏ ផ្លូវ គោកនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្នុងនោះក៏មាន ជនជាតិម្នាក់ជាតែកុង ក្នុងចំណោមជាង១០នាក់ត្រូវបានប៉ូលិសនាំខ្លូនទៅធ្វើការសួរផងដែរ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ជនបរទេសដែលចូលមករស់នៅធ្វើអាជិវកម្ម ក្នុងខេត្តព្រះសីហនុ ភាគច្រើន ជាជនជាតិចិន ហើយមុខរបររបស់ពួកគេ (បើកល្បែងស៊ីសង កាស៊ីណូ) ជាមួយវត្តមាន ដ៏ច្រើន សន្ធិកសន្ធាប់ របស់ជនជាតិចិន បែបនេះ ប្រជាពលរដ្ឋ​ខេត្តព្រះសីហនុ ក៏បានសម្តែងការព្រួយ បារម្មផងដែរថា ជនជាតិចិន បើកបររថយន្តដូចជាមិនបានគោរពច្បាប់ចរាចរណ៏នោះទេ គឺបើកបរ ក្នុង ល្បឿនលឿន.បើកបរក្នុងស្ថានភាពស្រវឹង ហើយតែបង្ករគ្រោះថ្នាក់ចរាចរណ៏ស្ទើររាល់ថ្ងៃ មានស្លាប់ មានរបួស ជាហូរហែរ ។ដូចនេះ សូមណូមពរទៅដល់សត្ថកិច្ច មេត្តាមានវិធានការផ្លូវច្បាប់ ឲ្យបាន តឹងរឹងផង ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ៕ឆ្លាម សមុទ្រ

 


ចែករំលែក៖