Misfit បានដាក់ដំណើរការឧបករណ៍ថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើសទៅតាមចំណូលចិត្តស្រលាញ់ដែលសាកសមនឹងខ្លួនគេបានយ៉ាងងាយស្រួល។ M.Y Misfit ផ្ដល់អោយអតិថិជនអាចប្ដូរពណ៌ ម៉ូតខ្សែនិងគ្រឿងបន្លាស់នៃផលិតផល Misfits នេះជាមួយក្រុមហ៊ុនអះអាងថាចំនួនសរុបជាង 600 នៃគ្រឿងបន្សំបញ្ចូលគ្នាដែលអាចរកបាន។ វាមានពណ៌ ផ្កាឈូក ប្រាក់ ទឹកប៊ិច ទឹកសមុទ្រ ស្វាយក្រម៉ៅ និង ម៉ូតខ្សែរបស់វាមានធ្វើពីស្បែក សុីលីកូន និងខ្សែវេញ paracord ។
នេះជាឧបករណ៍ថ្មីមួយដែលធ្វើការជាមួយផលិតផល Misfits ដូចខាងក្រោម:
Shine 2 ជារចនាម៉ូត Misfit ដំបូងគេមានថាសអាលុយមីញ៉ូសាមញ្ញមួយជាមួយរង្វង់អំពូល LED ដែលតាមដានជំហាននិងការគេង,និងអាចញ័រដើម្បីរុញអ្នកភ្ញាក់ឬរក្សាចលនាបសន។ វាមានតំលៃ $ 100 ។
Ray ប្រហែលជា Misfits មានម៉ូដទាន់សម័យជាងគេមានដែករាងស៊ីឡាំងតូចរលោងមួយដោយមានការតាមដានចលនាជាមូលដ្ឋាន។ តំលៃវាក៏ដូចនឹង Shine 2 ដែរ គឺ $100 ។
Phase ជានាឡិកាអាណាឡូកសាមញ្ញមួយដែលមានលក្ខណៈពិសេស fitness-tracking ដូចគ្នានឹង Shine ហើយនិង Ray ដែរ ប៉ុន្តែគ្មានសេនសឺវាស់អត្រាបេះដូងទេ។ វាមានតំលៃដល់ទៅ $175 ឯណោះ។
Vapor ជានាឡិកា touchscreen smartwatch ដំបូងរបស់ក្រុមហ៊ុននេះ ដែលមានតំលៃ $199 និង ដំនើរការដោយ Android Wear 2.0 ។ វានឹងមាននៅក្រុមហ៊ុន M.Y. Misfit នាពេលឆាប់ៗនេះ។
ឧបករណ៍ទាំងនេះគឺជាការបន្ថែមភាពស្រស់ស្អាតទៅផលិតផលរបស់ Misfits ដែលមានក្នុងចំណោមគួរឲ្យទាក់ទាញបំផុតនិងតែងតែអាចរកបានជានិច្ច។ វានឹងជួយឲ្យក្រុមហ៊ុននេះនៅលើទីផ្សារពិបាកមួយ ដែលជាកន្លែងដែលក្រុមហ៊ុនត្រូវបានគេទិញមួយផ្សេងទៀតដើម្បីអោយនៅពាក់ព័ន្ធទិញបន្តជាហូរហែរ ៕ ហេង លក្ខិណា