ព័ត៌មានទាន់ហេតុការណ៍៖

Fender ទើបតែបង្ហាញនូវរូបរាង Bluetooth speaker ថ្មីរបស់ខ្លួនចំនួនពីរម៉ូដែល

ចែករំលែក៖

Fender កំពុងមានគំរោងចូលទៅក្នុងទីផ្សារ Bluetooth speaker នៅក្នុងរដូវកាលនេះជាមួយនឹង speaker ចំនួនពីរស៊េរីដែលមានឈ្មោះថា Newport និង Monterey ។ ម៉ូដែល Newport speaker នេះមានទំហំតូចល្មមអាចដាក់តាមខ្លួនបានស្រួល និង មានតំលៃធូរថ្លៃ ហើយអាចកាន់ថ្មរយះពេល 12 ម៉ោងក្នុងការសាកថ្មពេញមួយដង និង មានលេចឡើងនូវ full-range driver ពីរ និង ឧបករណ៍បំពងសំលេងមួយ។ គេបានបញ្ចូលមីក្រូហ្វូនដែលអាចភ្ជាប់ជាមួយទូរសព្ទ័ពេលតេចេញ និង ចូលបាន ហើយក៏មានរន្ធ USB សំរាប់សាកថ្មជាមួយឧបករណ៍ផ្សេងទៀតនៅពេលកំពុងប្រើ។

Monterey មានទំហំធំជាង Newport និងមានមេក្រូចំនួនពីរ ឧបករណ៍បំពងសំលេងចំនួនពីរ។ វាមិនមានថ្មដូចដែល Newport មាននោះទេ គឺត្រូវដោតឌុយរាល់ពេលប្រើម្ដងៗ។ វាមានតំលៃ $349.99 រីឯ Newport មានតំលៃ $199.99 ហើយនឹងមានដាក់លក់ក្នុងខែកក្កដានេះ។ Speaker ទាំងពីរនេះមើលទៅគួរអោយញញើតត្រង់ការរចនារបស់វាមានលាយជាមួយនឹងចំរឹងដែកដែលមានម៉ូត amp-style metal grille ៕ ហេង លក្ខិណា


ចែករំលែក៖