ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្មេងចាស់ប្រុសស្រី៣៨នាក់ត្រូវអាជ្ញាធរដឹកយកទៅសង្រ្គោះនៅមន្ទីរស្រុកមោងឫស្សី

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរមូលដ្ឋានបានដឹកប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៣៨នាក់ សង្ស័យពុលបាយ ម្ហូប យកទៅ សង្រ្គោះនៅមន្ទីរស្រុកមោងឫស្សីភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងនៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។​

សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យមានករណីពុលបាយ នៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ បណ្តាលឲ្យមានជនរងគ្រោះទាំងធ្ងន់ និងស្រាលសរុបចំនួន៣៨នាក់ ក្នុងនោះស្រី៤នាក់ កុមារអាយុចាប់ពី២ឆ្នាំដល់៥ឆ្នាំចំនួន១០នាក់ ជនរងគ្រោះកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំនួន៣១នាក់ និងតាមផ្ទះ៧នាក់ ។

មន្ត្រីជំនាញបាននិងកំពុងត្រួតពិនិត្យរកមូលហេតុពិតប្រាកដ ៕

 


ចែករំលែក៖