ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើងក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ចែករំលែក៖

ការដែលអាមេរិកដកខ្លួនចេញពីកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ អាចជាការចាប់ផ្តើមឲ្យមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកើតឡើង។

ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានបញ្ជាក់ថា ប្រទេសផ្សេងទៀតអាចនឹងប្រតិកម្មខ្លំាងទៅលើសកម្មភាពរបស់អាមេរិក ហើយ យកពន្ធខ្ពស់ទៅលើផលិតផលអាមេរិក នាំចូលប្រទេសរបស់ខ្លួន ដោយសារតែការផលិតនៅអាមេរិកមានតម្លៃទាបជាងនិង ដោយសារតែលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុង ប៉ារីស។

ការសម្រេចដកចេញនោះអាចជួយឲ្យក្រុមហ៊ុន អាមេរិក ផលិតដែកថែបនៅ ក្នុងស្រុក លក់ក្នុងតម្លៃថោកជាងគូប្រជែងលើទីផ្សារ ។ដូច្នេះការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទៅលើអាមេរិកវិញ គឺជាវិធីសាស្ត្រ ដើម្បីធ្វើឲ្យមានតុល្យភាពនៃ ទំនិញ និង ផលិតផលលើទីផ្សារពិភពលោក។

ក្រៅពីនេះប្រទេសតំបន់អឺរ៉ុប និងយក​ពន្ធមួយទៀត ដែលហៅថាពន្ធ (Carbon ) មានន័យថា ផលិតផលណាដែលផលិត បង្កឲ្យមានផ្សែងច្រើនទៅលើអាកាស ដូចជាក្រុមហ៊ុនដែកថែបជាដើម នឹងត្រូវ​យកពន្ធកាន់តែខ្ពស់។

ក្នុងពេលអាមេរិកដកចេញ ចិននិង សហភាពអឺរ៉ុបនឹងរួមគ្នាបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលកិច្ច ព្រម ព្រៀងស្តីពីអាកាសធាតុនេះធ្វើឡើងនៅក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ត្រូវបានចុះហត្ថលេខាផ្តល់សច្ចាប័នដោយប្រទេសចំនួន ១៤៧ ដែលនៅក្នុងនោះមានទាំង អាមេរិកផង។ ប្រទេសចំនួន ១៧៥ ក្នុង ពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងញូវយ៉ក នាថ្ងៃសុក្រទី ២២ ខែមេសា ខ្នាំ២០១៦។

បើសិនអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង នោះអាមេរិកក្នុងនាមជាប្រទេស មហាអំណាចលើលោកនឹង គ្មានទឹកមាត់ប្រៃ ទៅនិយាយជាមួយគេ ក្នុងរឿងអាកាស ធាតុនោះទេ។

អាមេរិកជាប្រទេសឧស្សាហកម្ម ដែល​បញ្ចេញផ្សែងពុល ឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេក្នុងលោក បន្ទាប់ពីចិន។ បើសិន អាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀង នោះគេបារម្ភថា ប្រទេសដទៃទៀត នឹងអាច យកលេស មិនគោរពតាមកិច្ចព្រមព្រៀងដូចអាមេរិក។ បើមានប្រទេសបញ្ចេញផ្សែង ពុលច្រើននាំគ្នាតាមអាមេរិក នោះ ក្តីអន្តរាយ នឹងកើតមានជាមិនខាន ព្រោះ ថា ផ្សែង ពុល ឧស្ម័នផ្ទះកញ្ចក់ ជាដើមហេតុធ្វើឲ្យ ផែនដីឡើងកម្ដៅ និងធ្វើឲ្យអាកាសធាតុប្រែប្រួលលែងទៀងទាត់ដូចមុនទៀតហើយ៕ ម៉ែវ សាធី


ចែករំលែក៖