ព័ត៌មានទាន់ហេតុការណ៍៖

នាយបុស្តិ៍វាលម្លូរត្រូវជនសង្ស័យកាប់ស្លាប់ ខណៈកំពុងចុះល្បាតការពារសន្តិសុខ ព្រោះគំនុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នាយប៉ុស្តិ៍វាលម្លូម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពុងល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ ត្រូវជនសង្ស័យម្នាក់លបធ្វើសកម្មភាពកាប់ប្រហារគ្មានប្រណីបណ្តាលឲ្យរងរបួសជាទម្ងន់ និងបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ។ ជនសង្ស័យបាននិយាយថា មូលហេតុនៃការកាប់ប្រហារ ដោយសារតែខ្លួនគេមានគំនុំជាមួយលោកមេប៉ុស្តិ៍ម្នាក់នេះដែលធ្លាប់ចាប់ខ្លួនរូបគេយកទៅអប់រំ ដោយសារតែរូបគេជាមនុស្សញៀនស្រា ។

សេចក្តីរាយការណ៍ឲ្យដឹងថា លោកអនុសេនីយ៍ទោ សេង សុខកែម នាយប៉ុស្តិ៍វាលម្លូរ ស្រុកពញាក្រែក បានពលីជិវិតក្នុងជន្មាយុ ៤៥ឆ្នាំ កាលពីម៉ោង១០យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងខណៈលោកកំពុងដឹកនាំសហការីចេញល្បាតនៅភូមសាស្រ្តភូមិច្រាប ។  ជនរងគ្រោះត្រូវបានជនល្មើសកាប់ផ្តាច់បំពងក និង មុខចំនួន២ដាវ ។ សាកសពត្រូវបានក្រុមគ្រួសារសំណូមពរយកទៅកាន់ស្រុកកំណើតនៅភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងត្រូវធ្វើពិធីបញ្ចុះសពនៅរសៀលថ្ងៃំ៣ ខែមិថុនា ឆ្នាំ២០១៧ ។

ដោយឡែកជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ នាត ណាក់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕


ចែករំលែក៖