ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងចាប់បានចោរលួចចេកជិត៦០ស្និត

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវ បានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្ម ភាពលួចចេករបស់ប្រជាពលរដ្ឋចំនួន៥៥ស្និត ហើយព្យាយាមគេចខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤២នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រែក តាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជា ម្ចាស់ចេក ទី១-ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ,ទី២-ឈ្មោះ ហេង ហៃ ភេទ ប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ ទី៣-ឈ្មោះ ឯម អុន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ កសិករ ។ អ្នកទាំង២នាក់ខាងលើ ស្នាក់ នៅភូមិប្ញស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុក ស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យទាំង២នាក់ ទី១- ឈ្មោះ ទ្រី សុងហាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ វ៉ាន់ លីហ៊ូវ ហៅង៉ូវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នក ទាំង២នាក់ខាងលើមានទីលំនៅភូមិព្រែក តាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត កណ្តាល ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 1P-1037 និងផ្លែ ចេកណាំវ៉ាចំនួន៥៥ស្និត។

មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាលបានចេញល្បាតតាម ភូមិសាស្រ្ត មកដល់ចំណុច ភូមិព្រែកតាតិន បានជួបប្រទះមុខសញ្ញាចោរលួចកំពុងដឹកចេក២បាវ ដោយម៉ូតូ១គ្រឿងម៉ាកសងកូរ៉េ ពណ៌ក្រហមភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ទ្រី សុងហាក់ និងឈ្មោះ វ៉ាន់ លីហ៊ូវ ហៅង៉ូវ មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសខាងលើបានសារភាពថា ខ្លួនលួចកាប់ចេកណាំវ៉ានៅដីចម្ការចេករបស់ឈ្មោះ ជា វិចិត្រ ឈ្មោះឯម អុន និងឈ្មោះ ហេង ហៃ ស្ថិត នៅភូមិប្ញស្សីជ្រោយ ឃុំស្វាយប្រទាល នៅ វេលាម៉ោង៧យប់ថ្ងែខែឆ្នាំដដែល ដើម្បី យកលក់ឲ្យគេមិនស្គាល់ឈ្មោះនៅឃុំកំពង់ស្វាយ ស្រុកៀនស្វាយ ខេត្តកណ្តាល ៕ សហការី


ចែករំលែក៖