ព័ត៌មានទាន់ហេតុការណ៍៖

​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅក្បែរ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ស្មានថាករណីប្លន់ប្រដាប់អាវុធ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅក្បែរ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ស្ថិត​ក្នុងភូមិ អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​ ​បង្ករភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​បាត់ដំបង ស្មានថា​ជា​ករណី​ប្លន់​ប្រដាប់អាវុធ​។​

មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប​បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះអាវុធ​ខាងលើ មិន​មែ​ជា​ករណី​ប្លន់​អី​ទេ គឺជា​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​គ្រឿងញៀន ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចំរើន តា​ដា ហៅ ពា​វ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​។

ក្នុងពេល​ឃាត់ខ្លួន​បាន​វត្ថុតាង​ដកហូត ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​ទម្ងន់​២៦,០៧​ក្រាម​- រថយន្ត​ចំនួន​១​គ្រឿង​។​ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធនាគា​ម្តង​រួចមកហើយ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ដូចគ្នា​។​ ​ចំពោះ​ករណីនេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា ការផ្ទុះអាវុធ​កាលពី​យប់មិញ​នេះ មិនមែនជា​ករណី​ប្លន់​ប្រដាប់អាវុធ​ទេ គឺជា​កិច្ច​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ ​៕​ ហេង សូរិយា


ចែករំលែក៖