ភ្នំពេញ៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីនេះ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
សមត្ថកិច្ចមិនបានទឹកពន្លត់ភ្លើងដោយរថយន្តពន្លត់អគ្គីភ័យឡើយ ពីព្រោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានសាមគ្គីគ្នាដកទឹកបាញ់ពន្លត់ដោយខ្លួនឯង។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះរ៉ន ស៊ីណា ភេទស្រី អាយុ៣៣ឆ្នាំ ។ ផ្ទះដែលឆេះមានទំហំ៥ម៉ែត្រគុណ១០ម៉ែត្រ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ទូទឹកកក១គ្រឿង, ម៉ាស៊ីនបោកខោអាវ១គ្រឿង, ទូដាក់សម្លៀកបំពាក់ ទូរទស្សន៍២គ្រឿង និងលុយមួយចំនួន ៕ តុង សីហា