ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីពោះធំឆ្លងទន្លេ ក្នុងបន្ទប់ជួល ហើយប្តីរត់ចោលតាំងពីពរពោះបាន៣ខែ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីជាកម្មករោងចក្រម្នាក់លង់ស្នេហ៍បុរសកម្មករសំណង់ បង់ខ្លួន បង់ប្រាណរហូតមានកូនជាមួយគ្នាលុះពេលនាង ឈឺពោះឆ្លងទន្លេកើតកូនក្នុងបន្ទប់ជួលហើយគ្មានប្តីនៅក្បែរ ព្រោះប្តីហេងស៊យនោះ បានរត់ចោលតាំងពីនាងពរពោះបាន៣ខែមកម្ល៉េះ ត្រូវបានពលរដ្ឋក្បែរខាងជួយ ហៅរករថយន្តសង្រ្គោះ៧១១ កងពល៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

ករណីនេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីខាងលើនេះឈ្មោះ អ៊ុន ចិន្តា អាយុ២៨ឆ្នាំ មានស្រុកំណើតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ និយាយថា នាងរស់នៅតែម្នាក់ឯង ដោយប្តីហេងស៊យមិនមានខាន់ស្លារត់ចោលនាង តាំងនាងមានផ្ទៃពោះបាន៣ខែមកម្ល៉េះ តែនាងចេះតែទ្រាំធ្វើការរកលុយពរពោះរហូតគ្រប់ខែឆ្លងទន្លេក្នុងបន្ទប់គ្មានអ្នកពឹងពាក់ជួយ តែមានអ្នកជួលបន្ទប់ក្បែរគ្នាឭសំលេងឈឺចាប់របស់នាង ទើបដឹងថា នាងសំរាលកូនបង្កឲ្យមានការភ្ញាក់ផ្អើលឡើ ងអ្នកភូមិស្វះស្វែងរកឡានពេទ្យ តែគ្មានឡានពេទ្យណាមកទេ ក្រោយមក មានគេអ្នកស្គាល់លេខរថយន្តសង្គ្រោះបន្ទាន់ អង្គភាព៧១១ កងពលតូច៧០មកជួយសង្គ្រោះ រៀបចំដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីឲ្យគ្រូពេទ្យសង្គ្រោះបន្តជីវិតម្តាយនិងកូន។

តែអ្វីដែលគួរកត់សំគាល់នោះគឺគ្រាន់តែឃើញរថយន្តរបស់អង្គភាព៧១១ ទៅដល់ភ្លាមប្រជាពលរដ្ឋបានទះដៃសាទរ ស្រែកហ៊ោសម្តែងការអរគុណរំភើបជួសស្ត្រី និងកូនកម្សត់នេះ។

បច្ចុប្បន្នស្ត្រី និងទារកកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដោយមានសុខភាពល្អប្រសើរ បើសិនមានសប្បុរសជនចង់ជួយឧបត្ថមថវិកាអាចទៅកាន់មន្ទីរពេទ្យផ្ទាល់ ៕ សុខាសែនជ័យ


ចែករំលែក៖