ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាមប្រុស ស្រី២៩ នាក់សង្ស័យមករស់នៅលើទឹកដីកម្ពុជាគ្មានឯកសារស្របច្បាប់ ។
ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅស្ថិតនៅភូមិអូរអណ្តូង និងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ការប្រតិបត្តិនេះ មានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពពីលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៩នាក់ ស្រី០៥នាក់ ក្នុងនោះប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ចំនួន១៤នាក់ ស្រី០២នាក់ ៕