ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តខ្សែភ្លើងនៅលើជណ្តើរក្នុងពិធីបុណ្យ​ស្រាប់តែត្រូវចរន្តភ្លើងឆក់ស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានតខ្សែភ្លើងនៅលើជណ្តើរក្នុងពិធីបុណ្យមួយ​ ស្រាប់តែត្រូវចរន្តភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័មភ្លាមមួយរំពេច កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានពីលោកអនុសេនិយ៍ទោ ចាន់ រស្មី នាយប៉ុស្តិ៍នគរបានរដ្ឋបាលក្រាំងយ៉ូវ នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្សនេះបានកើតឡើង នៅចំណុច ផ្ទះរបស់ឈ្មោះ ឈៀង ពៅ ភេទស្រី ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពបន្តថា ជនរងគ្រោះ ឈ្មោះ ស្រាយ ចំរើន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅៗភូមិ ឃុំ កើតហេតុ ។ នៅមុនពេលកើតហេតុ ឈ្មោះ ស្រាយ ចំរើន កំពុងតខ្សែភ្លើងនៅលើជន្ដើរ ក្នុងពិធីបុណ្យនៅកន្លែងកើតហេតុខាងលើ ក៏បានឆក់ចរន្តអគ្គីសនី ធ្លាក់ពីលើជណ្តើរតែម្ដង បន្ទាប់មកមានឈ្មោះ យន់ ធឿន ភេទប្រុស ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានយកកង់បី មកដឹកជនរងគ្រោះយកទៅផ្ទះ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់តាមផ្លូវបាត់ទៅហើយ។

បន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានធ្វើកោសល្យវិច័យសាកសព ដោយមានការចូលរួមពីមេភូមិ គ្រួសារសាច់ញាតិជនរងគ្រោះ បានឯកភាពថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន និងបានប្រគល់សពជូនគ្រួសារសពធ្វើបុណ្យតាប្រពៃណី ៕


ចែករំលែក៖