ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំអត់ចំណាយលុយមួយសេនសោះក្នុងការទិញកីឡាករដំបូង

ចែករំលែក៖

ក្រុមកាំភ្លើងធំArsenalបានប្រកាសថា ខ្លួនបានទិញខ្សែការពារឆ្វេង Sead Kolasinac ពីក្រុមអាល្លឺម៉ង់ Schalkeដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។

កីឡាករសញ្ជាតិបូស្នៀវ័យ២៣ឆ្នាំរូបនេះទទួលបានការចាប់ អារម្មណ៍ពីក្លិបធំៗដូចជា Chelsea , Manchester City, Liverpool, Everton, Juventus និង AC Milan តាំពីខែមករាមកម្លេ៉ះ។ ប៉ុន្តែSead Kolasinac បានសម្រេចចិត្តចុះកុងត្រារយៈពេល៥ឆ្នាំមកចូលរួមជាមួយនឹងលោកArsene Wenger។

កីឡាករសញ្ជាតិអាល្លឺម៉ង់ដើមកំណើតបូស្នៀរូបនេះនឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្លួនចាប់ពីដើមខែកក្កដាតទៅ លើកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ២០២២។ រូបគេនឹងត្រូវប្រជែងកៅអី១១នាក់ដំបូងលើតំបន់ការពារឆ្វេងជាមួយនឹង កីឡាករKieran Gibbs និង Nacho Monreal។

Kolasinac ធ្លាប់លេងឈុតយុវជនអាល្លឺម៉ង់ មុនសម្រេចចិត្តចូលជម្រើសជាតិបូស្នៀ ដែលជាទឹកដីកំណើតរបស់ខ្លួន កាលឆ្នាំ២០១៣ ហើយគិតមកទល់ពេលនេះ គេចូលលេងបាន១៧ប្រកួត។ គាត់បានជួយក្រុមSchalkeឈរលេខរៀងទី១០នៅអាល្លឺម៉ង់Bundesligaក្នុងរដូវកាលចាស់ ៕ ដេវីត


ចែករំលែក៖