ខេត្តឧត្តមានជ័យ៖ លោក គួន សុភាព ប្រធានស្នាក់ការគយ និងរដ្ឋាករប្រចាំនៅច្រកទ្វារអន្តរជាតិអូស្មាច់ កំពុងតែត្រូវបានប្រជាពលរដ្ឋរិះគន់ថា ទំនិញដែលតិចតួចដែលពួកគាត់ដឹកតាមម៉ូតូ ឬគោយន្ដកន្រ្តៃ បានតម្រូវឲ្យពួកគាត់បង់ប្រាក់គ្រប់គ្នា។ រីឯអាជីវករផ្សេងទៀតបាននិយាយថា រាល់ការបង់ប្រាក់ជូនដល់មន្រ្ដីគយអូស្មាច់ ភាគច្រើនគឺមិនដែលទទួលបានបង្កាន់ដៃគយឡើយ។
គេសង្ស័យថា ការប្រមូលពន្ធរបស់សាខាគយ មិនប្រក្រតីវាអាចហូរចូលទៅក្នុងហោប៉ៅបុគ្គល ដែលទាមទារប្រាក់ពីពលរដ្ឋតាមតែបបូរម៉ាត់ ធ្វើឲ្យពលរដ្ឋមានការឈឺចាប់។
ប្រជាពលរដ្ឋម្នាក់រកស៊ីដឹកដូងមកពីប្រទេសថៃនៅច្រកទ្វារអន្តរជាតិអូស្មាច់បានត្អូញត្អែរថា ស្ថាប័នប្រចាំការនៅច្រកទ្វារអូស្មាច់ មានបួនស្ថាប័នដែលគាត់បានបង់ប្រាក់ ក្នុងនោះមាននគបាលអន្តោប្រវេសន៍ ស្នាក់ការច្រកទ្វារកាំកុងត្រូល និងគយ។
គាត់បានបញ្ជាក់បន្ថែមថា ស្ថាប័នទាំងបួនខាងលើមា នតែស្នាក់ច្រកទ្វារទេដែលទាមទារឲ្យបង់ប្រាក់ច្រើនជាងគេ ធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន។
លោកគួន សុភាព ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិអូស្មាច់បានបដិសេធន៍ចំពោះការចោទប្រកាន់ខាងលើ លោកបានបន្ថែមថា ខាងលោកមិនបានប្រព្រឹត្តឡើយ បើខាងកាំកុងត្រូល ឬក៏ខាងស្នាក់ការច្រកនោះមានមែន ៕ ប៉ែន នួន