អាមេរិកជាប្រទេសមានសិទ្ធិអំណាច នៅលើឆាកអន្តរជាតិជាច្រើនទសវត្សកន្លងមក ហើយការនិយាយស្តីរបស់អាមេរិក ត្រូវបានប្រទេសដទៃទៀតទទួលស្គាល់ស្តាប់តាម ជានិច្ច ប៉ុន្តែរយៈពេលចុង ក្រោយនេះ ឥទ្ធិពលរបស់ អាមេរិកបាន ធ្លាក់ចុះយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ ចាប់ តាំងពីអាមេរិក ដកកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរទ្វីប TPP ការកាត់បន្ថយ ជំនួយដល់ អង្គការសហប្រជាជាតិ ។ នៅពេលចុងក្រោយនេះអាមេរិក បានដក ខ្លួនចេញពី កិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុង ប៉ារីស ដែលមាន ១៩៥ប្រទេសជា សមាជិក។
សកម្មភាព អាត្មានិយម របស់ លោកត្រាំ អាចធ្វើឲ្យអាមេរិកត្រូវបាត់បង់គ្រប់យ៉ាង ។ ប្រទេសជាច្រើនជុំវិញពិភពលោកបានរិះគន់យ៉ាងខ្លាំង ពីសកម្មភាពដក អាមេរិកចេញពីកិច្ចព្រមព្រៀង ក្នុងពេល ដែល ប្រទេស ១៩៤ផ្សេងទៀតនៅតែបន្ត អនុវត្ត កាត់បន្ថយការបញ្ចេញឧស្ម័នពុល ។សកម្មភាពទាំងនោះគឺជាការឆ្លាតហួស ប្រមាណរបស់មេដឹកនាំអាមេរិកឬ?
តាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារ ព័ត៌មាន CNN នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នេះថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺ ប្រទេសកូរ៉េខាងជើង ក៏បានចោទ ប្រកាន់ លោកដូណាល់ ត្រាំ ផងដែរថា លោកមានភាព អាត្មានិយម ចំពោះកិច្ច ព្រមព្រៀង ខាងលើ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ មួយរបស់ ក្រុងព្យុងយ៉ាង បានឲ្យដឹងថា ចលនារបស់ ទីក្រុងវ៉ាស៊ីនតោន នៅតែខ្វះចន្លោះ ដោយ សារតែ ការចង់តែ ស្វែងរក ផលប្រយោជន៍ ផ្ទាល់ខ្លួន សូម្បីតែខ្លួនដឹងថា នឹងធ្វើឲ្យប៉ះ ពាល់ ភពផែនដីទាំងមូល ឈានទៅរកភាព វិនាសកម្ម យ៉ាងណាក្ដី ដែលសកម្មភាព អាត្មានិយម របស់អាមេរិក នឹងធ្វើឲ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង របស់អន្ដរ ជាតិ ក្នុងគោលបំណង ការពារបរិស្ថាន ។
បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ជាផ្លូវ ការកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានរឿងរ៉ាវ ជាច្រើន ដែលបាន កើតឡើង ដោយសារតែរដ្ឋបាលថ្មី របស់ លោកត្រាំ រួមមានទាំងការដកខ្លួន ចេញ ពីកិច្ចព្រមព្រៀង អាកាសធាតុ ទីក្រុងប៉ា រីស ការដកខ្លួនចេញ ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី PPT ការវាយប្រហារ ដោយមីស៊ីលចំនួន ៥៩គ្រាប់ ទៅលើ ប្រទេសស៊ីរី ការបង្កជម្លោះផ្នែក ការទូត ជាមួយនឹងសហភាពអឺរ៉ុប និងសហព័ន្ធ អារ៉ាប់រួម ក៏ដូចជាការប្រឈមមុខ ប្រដាប់អាវុធ ជាមួយនឹងប្រទេសកូរ៉េខាងជើង។ ជាពិសេសនោះ គឺការចែករំលែក ព័ត៌មាន សម្ងាត់ ជាមួយនឹងប្រទេសរុស្ស៊ី៕ ម៉ែវ សាធី