ខ្សែបម្រើ Arda Turan របស់ក្លិបយក្សអេស្ប៉ាញ Barcelonaបានប្រកាសចូលនិវត្តន៏^ពីក្រុម ជម្រើសជាតិបាល់ទាត់ទួរគី កាលថ្ងៃព្រហស្បតិ៍ ក្រោយមានជម្លោះយ៉ាងខ្លាំងក្លាជាមួយនឹងអ្នកកាសែតមួយរូបនៅលើយន្ដហោះពេលត្រឡប់ពីប្រកួតមិត្តភាពនៅម៉ាសេដូនី។
កីឡាករវ័យ៣០ឆ្នាំរូបនេះបាននិយាយយ៉ាងខ្លាំងនៅក្នុងសន្និសីទកាសែតមួយក្នុងប្រទេស្លូវ៉ានីថា “ខ្ញុំគិតថាដល់ពេលសម្រាប់ខ្ញុំត្រូវបញ្ចប់ អាជីពបាល់ទាត់ជាមួយនឹងក្រុមជម្រើសជាតិទួរគីហើយ” ។
សារព័ត៌មានរបស់ទួរគីបានឲ្យដឹងថា Arda Turan ខឹងសម្បារនឹង អ្នកការសែតឈ្នោះBilal Mese នៅពេលកំពុងធ្វើដំណើរលើយន្ត ហោះនោះដោយសាតែអ្នកកាសែតរូបនេះធ្លាប់សរសេររឿងមិនល្អពីគាត់កាលពីប្រកួតយូរ៉ូឆ្នាំ២០១៦។ អ្នកកាសែត Bilal Mese បានសរសេរថា ក្រុមកីឡាករជម្រើសជាតិពិសេសArda Turanទទួលបានប្រាក់រង្វាន់លើកទីកចិត្តយ៉ាងច្រើននៅក្នុងការប្រកួតយូរ៉ូឆ្នាំ២០១៦នៅក្នុងប្រទេសបារាំង។
គួរបញ្ជាក់ថា Arda Turan ធ្លាប់លេងឲ្យជម្រើសជាតិទួរគី៩៤ប្រកួត និងទាត់ចូល១៧គ្រាប់ ៕ ដេវីត