ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្លិបសេះបង្កង់ Juvenutus ចុះកុងត្រាថ្មីរហូតដល់ឆ្នាំ២០២០

ចែករំលែក៖

ក្លិបជើងឯកក្របខ័ណ្ឌអ៊ីតាលី Serie A បានប្រកាសថាលោក Massimiliano Allegri បានបន្តកុងត្រាថ្មីដឹកនាំក្រុម សេះបង្កង់Juvenutusរហូតដល់ឆ្នាំ២០២០។

បើយោងតាមកិច្ចសន្យា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៤៩ឆ្នាំរូបនេះ ទទួលបានថ្លៃ ឈ្នួល៧លានអឺរ៉ូក្នុងមួយឆ្នាំ។ គាត់បានដឹកនាំ Juventus ឈ្នះជើងឯក Serie A ជាលើកទី៦រដូវកាលជាប់ៗគ្នា ក៏ដូចជាឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League តែភ្លាត់ចាញ់ Real Madrid ៤-១ ធ្វើឲ្យក្លិបសម្រេចតកុងត្រាថ្មីឲ្យរូបលោករយៈពេល២ឆ្នាំទៀត។

ចាប់តាំងពីចូលកាន់តំណែងពីឆ្នាំ២០១៤មក គាត់ជួយក្រុម Juventus ឈ្នះជើងឯកក្នុងស្រុកចំនួន២ពានក្នុងរដូវកាលនីមួយៗ។ សេចក្តីថ្លែងការណ៏មួយរបស់ក្លិប Juventus បានឲ្យដឹងថា “Juventusមានក្តីរីរាយសូមប្រកាសថា Massimiliano Allegri បន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២០។ ទោះបីជាមិនបានឈ្នះ Champions Leagueនៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Cardiff ក៏ដោយក៏លោក Allegri បានជួយកែប្រែមុខមាត់ក្រុមJuventusយ៉ាងច្រើនដូចជាបានមកលេងវគ្គផ្តាច់ព្រ័ត្រ២ ដងក្នុងរយៈពេល៣ឆ្នាំ និងឲ្យក្លិបយកលេខរៀងទី៥ក្នុងលំដាប់របស់UEFA” ៕ ដេវីត


ចែករំលែក៖