សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣១,៩២០ដុល្លារ (បីម៉ឺនមួយពាន់ប្រាំបួនរយម្ភៃដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន១៩ ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២៣គ្រួសារ ស្មើនឹងមនុស្ស ១,៦១៥នាក់ រស់នៅតំបន់ថ្មបាយក្រៀម ស្ថិតក្នុងភូមិចំនួន៩ ឃុំចំនួន៥ ក្នុងស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកដងទង់ នៃខេត្តកំពត៕
រូបភាព៖ ហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត