ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលថ្មីមួយទៀត

ចែករំលែក៖

កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីឆ្នេរសមុទ្រភាគខាងកើតប្រទេសនេះ ហើយមីស៊ីលនោះបានហោះចម្ងាយ២០០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រជប៉ុន។

សារព័ត៌មាន Yonhap របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើងបានបាញ់ មីស៊ីល កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា នៅ ជិតទីក្រុង Wonsan ខេត្ត Gangwon ដោយហោះហើរបានប្រមាណ ២០០គីឡូ ម៉ែត្រ។

មន្ត្រីយោធាកូរ៉េខាងត្បូងបានផ្សាយថា កម្លាំងទាហានបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់កូរ៉េខាងជើង ខ្លាចបាញ់មីស៊ីលជាបន្តទៀត។ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបាញ់មីស៊ីលនោះផងដែរ។

នេះជាការបាញ់មីស៊ីលលើកទី១០ ហើយរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៧ នេះ។ កាលពីថ្ងៃទី២៩ ខែឧសភា កូរ៉េខាងជើងក៏បានបាញ់មីស៊ីល១គ្រាប់ចូលទៅកាន់ ដែនសមុទ្រជប៉ុន ជិតប្រទេសរុស្ស៊ីដែរ។

ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិនបានរាយការណ៍ថា មីស៊ីលដែលបាញ់នោះ មាន ដល់ទៅ៤គ្រាប់ ហើយមីស៊ីលនីមួយៗ ហោះបានចម្ងាយប្រហែល១២៤ម៉ាយ គឺជាមីស៊ីលប្រភេទវាយប្រហារក្នុងរយៈ ចម្ងាយខ្លី មិនបង្កការគំរាមកំហែងណាមួយដល់សហរដ្ឋអាមេរិកនោះទេ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា មីស៊ីលទាំងនេះគឺបាញ់ចេញពីទី ក្រុង Wonsan លើតំបន់ឆ្នេរខាងកើតនៃឧបទ្វីបកូរ៉េ ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិត ថាតើមីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងដែនទឹក ដែលជប៉ុនគ្រប់គ្រងដែរ ឬក៏អត់នោះទេ?៕ ម៉ែវ សាធី


ចែករំលែក៖