ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជា IS វាយប្រហារសភានិងផ្នូរអ្នកបង្កើតច្បាប់អីុរ៉ង់?

ចែករំលែក៖

ក្រុមអ្នកឯកទេសកំពុងតែវិភាគ ពីមូល ហេតុដែលក្រុមភេរវកម្ម IS បើកការវាយ​ប្រហារទៅលើសភាអីុរ៉ង់ និង ផ្នូររបស់ក្រុមអ្នកបង្កើតច្បាប់អីុរ៉ង់។

IS ប្តូរទិសដៅទៅវាយប្រហារស្ថាប័ន កំពូល? កាលពីថ្ងៃទី៧ខែមិថុនា មានការវាយប្រហារពីរលើកផ្សេងគ្នានៅក្នុងរដ្ឋធានីតេអេរ៉ង់ ដោយការវាយប្រហារលើកទី មួយទៅលើសភាអីុរ៉ង់ និងវាយប្រហារ លើកទីពីរ ក្នុងពេលតែមួយគឺទៅលើផ្នូរ អតីតមេដឹកនាំជាន់ខ្ពស់ Ruhollah Khomeini ដែលជាអ្នកបង្កើតច្បាប់អីុរ៉ង់ ស្ថិតនៅចម្ងាយពីសភា ប្រមាណ២០គីឡូ​ម៉ែត្រ។

ការវាប្រហារទាំងពីរលើកនោះ បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង៣៩​នាក់ទៀតរងរបួស ហើយមានអ្នករងរបួសធ្ងន់កំពុងតែត្រូវសង្គ្រោះបន្ទាន់។ ក្រោយការវាយប្រហារប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ៥នាក់សង្ស័យជាប់ពាក់ព័ន្ធ ។ ក្នុងពេលជាមួយគ្នានេះដែរអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ អីុរ៉ង់ លោក Reza Seifollhai បានបញ្ជាក់ថា ជនដៃដល់ គឺជាជនជាតិ អីុរ៉ង់ បានចូលរួមជាមួយក្រុមភេរវកម្ម IS។ ជាមួយគ្នានេះក្រុម IS ក៏បានចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួនផងដែរ។នេះជាលើកទីមួយដែលអីុរ៉ង់ រងការវាយ ប្រហារពីក្រុមភេរវកម្ម IS ។

គួររំលឹកថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានចូលទៅវាយប្រហារ សំដៅអគារព្រឹទ្ធ សភា និងកន្លែងតម្កល់សពរបស់ស្ថាបនិកសាធារណៈ អ៊ិស្លាម Ayatollah Khomeini ប៉ុន្តែជនវាយប្រហារទាំង៥នាក់នោះ ត្រូវ បានក្រុមប៉ូលិស បាញ់សម្លាប់បានទាំង អស់ និងចាប់ខ្លួនបានមនុស្ស៥នាក់ទៀត ដែលបានរៀបចំផែនការ វាយប្រហារ​បន្ថែមទៀត ។

គេអាចមើលឃើញថា អំពើហិង្សាបែប នេះ ត្រូវបានកើតឡើង នៅក្រោយពេល ស្ថានភាព តានតឹងនៅក្នុងតំបន់មជ្ឈិមបូពា៌ រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹង ប្រទេស អារ៉ាប់ផ្សេងទៀត ដែលបានកាត់ ផ្តាច់ទំនាក់ទំនង ជាមួយនឹងប្រទេសកាតារ លើបញ្ហាពាក់ព័ន្ធទៅនឹងក្រុមជ្រុលនិយម និងប្រទេសអុីរ៉ង់នោះ ។

តាមអ្នកឯកទេសវិភាគនយោបាយ ជន ជាតិ Azerbaijan លោក Nikita Isayev បានលើកឡើងថា ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអីុរ៉ង់ នឹងនៅតែបន្តកើត ឡើង ក្នុងពេលអនាគត ហើយបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

លោក Nikita Isayevបានបន្តទៀតថា អីុរ៉ង់គឺជាប្រទេសដ៏សំខាន់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដូច្នេះ ការវាយប្រហារភេរវកម្ម នឹងកើតឡើងនៅអីុរ៉ង់ ដូចជាពេលនេះ។ អីុរ៉ង់ជាប្រទេស ធានាសន្តិសុខក្នុងតំបន់ ហើយនិងបំផ្លាញសន្តិសុខក្នុងតំបន់ ពេលភេរវកម្មបង្កើនការវាយប្រហារនៅទីនោះ។

លោក Sam Kiley អ្នកសារព័ត៌មាន Sky បានវិភាគពីសកម្មភាពវាយប្រហាររបស់ក្រុម IS ថា អីុរ៉ង់ គឺជាប្រទេសដែលក្រុមភេរវ កម្មIS ស្អប់ជាងគេបំផុត ដោយសារតែរដ្ឋា​ភិបាលអីុរ៉ង់ បានផ្តល់ជំនួយ និងហ្វឹកហាត់ ដល់កម្លាំងប្រឆាំង IS នៅស៊ីរីនិងអីុរ៉ាក់។ តាមការបញ្ជាក់របស់លោកការវាយប្រហារ របស់ក្រុម IS នៅ អីុរ៉ង់ គឺបានប្រើយុទ្ធ សាស្ត្រ ដូចជាការវាយប្រហារនៅក្នុងតំបន់អឺរ៉ុបដែរ។ កាលពីឆ្នាំ២០១៦ កម្លាំងប៉ូលិស អីុរ៉់ង បានបំផ្លាញគម្រោងវាយប្រហារគ្រាប់បែក នៅទីក្រុងតែអេរ៉ង់ ក្នុងពិធីបុណ្យ រ៉ា ម៉ាឌាន ។

ប៉ុន្តែនៅក្នុងឆ្នាំនេះ ការខិតខំរារាំងភេរវកម្មរបស់រដ្ឋាភិបាលអីុរ៉ង់គ្មានប្រសិទ្ធភាពឡើយ។ បច្ចុប្បន្ន ក្រុម IS កំពុងរងសម្ពាធយ៉ាងខ្លាំងពីពីការវាយប្រហារ ដោយក្រុមនេះបានបាត់បង់ទឹកដីជាច្រើនដែលខ្លួនធ្លាប់បានគ្រប់គ្រង តែពេលនេះអ្វីគ្រប់យ៉ាង ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ ដូច្នេះក្រុម ភេរវកម្ម IS បាន សម្រេចវាយប្រហារទៅលើប្រទេសអីុរ៉ង់ ដោយសង្ឃឹមថា អាច នឹងស្តារកិត្តិយសក្រុមរបស់ខ្លួនមកវិញ។

លើសពីនេះទៅទៀតក្រុមIS បានជ្រើសរើសទីតាំងពិបាកចូលកៀកដូចជា សភា​និង ផ្នូរអតីតមេដឹកនាំនៅក្នុងប្រទេសអីុរ៉ង់។នេះគឹជាលើកទីមួយហើយដែលមានការវាយប្រហារភេរវកម្មចំនួន២ កន្លែងបានកើតឡើង ស្ទើរតែស្របពេលជាមួយគ្នានៅថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០១៧នេះក្នុងទីក្រុង Téhéran គឺនៅទីកន្លែងនិមិត្តរូបដ៏ឧត្តុងឧត្តមបំផុតរបស់សាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់។

ពួកភេរវជន ៤នាក់ បានបើកការវាយប្រហារប្រឆាំងទៅលើសភាអុីរ៉ង់ ក្នុងនោះ ភេរវជន ម្នាក់បានធ្វើការបំផ្ទុះខ្សែក្រវាត់គ្រាប់បែក។ ក្នុងហេតុការណ៏នេះ ភ្នាក់ងារសន្តិសុខម្នាក់បានស្លាប់និងរងរបួសជន៨នាក់ផ្សេងទៀត ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អុីរ៉ង់ កងកម្លាំងរក្សាសណ្តាប់ធ្នាប់ បានបើកការវាយលុកប្រឆាំងទល់នឹងពួកភេរវជនដែលលាក់ខ្លួននៅជាន់លើខ្ពស់បំផុតនៃអគារ សភាក្នុងខណៈពេលដែលក្រុមអ្នកតំណាងរាស្ត្រ កំពុងបន្តការងារប្រជុំរបស់ខ្លួនដឹកនាំដោយប្រធានសភាអុីរ៉ង់លោក Ali Larijani។

នៅឯទីតម្កល់សពរបស់ប្រមុខដឹកនាំសាសនាអុីរ៉ង់ Komeini ដែលស្ថិតនៅ ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីមន្ទីរសភានិងនៅភាគខាងត្បូងទីក្រុង Téhéran ក៏ត្រូវទទួលរងការវាយប្រហារដោយស្ត្រីម្នាក់ ដែលបានបំផ្ទុះខ្សែក្រវាត់គ្រាប់បែកពាក់នៅជាប់នឹងខ្លួននៅខាងក្រៅនៃអគារតម្កល់សព នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអុីរ៉ង់ IRNA ។

ព័ត៌មានចុងក្រោយបញ្ជាក់ឲ្យដឹងថា ការវាយប្រហារនៅសភា បានចប់អស់ ហើយ ចំណែកភេរវជនទាំង៤នាក់នោះ ត្រូវបានស្លាប់ នេះបើយោងតាមបណ្តាញទូរទស្សន៍រដ្ឋអុីរ៉ង់ IRIB ៕ ម៉ែវ សាធី


ចែករំលែក៖