ដើម្បីពង្រឹងសមត្ថភាពរបស់ណាសា នៅក្នុងសកម្មភាពស្រាវជ្រាវ អង្គការនេះបានសម្រេចជ្រើសរើសសមាជិកថ្មីដើម្បី ពង្រឹងសមត្ថភាពស្រាវជ្រាវ និងជំនួសក្រុម ស្រាវជ្រាវនៅលើស្ថានីយអវកាសអន្តរ ជាតិ។ សមាជិកថ្មីនឹងមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់វិស័យ អ្វីដែលពិសេសនោះគឺផ្នែកយានអាចបង្កើតទីបញ្ជាការកងទ័ព របស់អាមេរិកនៅលើអាកាសនាពេលខាងមុខ។
នៅក្នុងការជ្រើសរើសលើកនេះមាន ចំនួន១២នាក់ តែមានបេក្ខភាពដាក់ពាក្យ ដ៏ច្រើនលើសលប់មិនធ្លាប់មាន គឺជ្រើស រើសយកបុរស៧នាក់ និងស្ត្រី៥ដែលថ្ងៃ ណាមួយនាពេលអនាគតអាចនឹងបានហោះហើរលើយានអវកាសជំនាន់ថ្មីទៅ ក្នុងលំហ។
បេក្ខភាពដែលជ្រើសរើសទាំង១២នាក់ កាលពីថ្ងៃពុធ ទី៧ ខែមិថុនា នោះតាម សេចក្តីរាយការណ៍នឹងចូលទៅធ្វើការរួមជាមួយនឹងអវកាសយានិកចំនួន៤៤នាក់ ដែលមាននៅក្នុងអង្គភាពណាសាស្រាប់ ហើយបន្ទាប់ពីទទួលការហ្វឹកហ្វឺន២ឆ្នាំ អវកាសយានិកជំនាន់ថ្មីទាំងនេះនឹងបាន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ឬក៏ជិះ យានអវកាសណាសា Orion ទៅកាន់ភព ព្រះចន្ទ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអវ កាសយានិក២០១៧នេះ គឺរួមមានទាំង វេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រ វិស្វករ ពីឡុត និងមន្ត្រីយោធា ដែលបានធ្លាប់បំពេញ ការងារនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់សាល សុន្ទរកថាសាកលវិទ្យាល័យលើយន្តហោះ និងនាវាចម្បាំង ហើយពួកគេទាំងនោះ មានអាយុចាប់ពី២៩ឆ្នាំដល់៤២ឆ្នាំ៕ ម៉ែវ សាធី