ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូវ៉េវ និងគោយន្ងកន្ត្រៃបញ្ច្រាសទិសគ្នា

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពន្លះគ្នាជាមួយកន្ទុយគោយន្តកន្ត្រៃបញ្ច្រាសទិសគ្នា ពីលិចទៅកើត ពេញទំហឹងបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ឯម្នាក់ទៀតមិនរងរបួសនោះទេ នៅចំណុចខាងកើតគល់ស្ពានមេគង្គ ភូមិកាំងមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧។

តាមប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថាៈ គ្រោះថ្នាក់ចរាចរណ៍រវាងម៉តូនឹងគោយន្តកន្ត្រៃនោះមកពីម៉ូតូនោះ បើកមិនបានមើលមុខ ងាកឆ្វេង ស្តាំទើបបណ្តាលឲ្យមកបុកនឹងកន្ទុយគោយន្កតន្ត្រៃកំពុងតែបត់ ចុះពីលើស្ពានឆ្ពោះទៅកើត ជិតផុត ចំណែកម៉ូតូម៉ាកវ៉េវអត់អាវ គ្មានស្លាកលេខ មិនបានមើលមុខនោះទេ ទើបមកបុកនឹងកន្ទុយគោយន្តតែម្តង បណ្តាលឲ្យអ្នកជិះ ម៉ូតូពីក្រោយរងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូនោះមិនបណ្តាលរងរបួសនោះទេ ។

ប្រភពដដែលបានបន្តទៀតថាៈ អ្នកបើកបរម៉ូតូឈ្មោះ ចិន ចំណែកអ្នកជិះពីក្រោយឈ្មោះ តឹក រងរបួសស្រាល បើកបរពីត្បូងទៅជើងបម្រុងបត់ឡើងស្ពាន បានវាក់នឹងគោយន្តកន្ត្រៃ ចុះពីលើស្ពាន បត់ទៅកើត ទើបបណ្តាលឲ្យម៉ូតូបើកបរមិនប្រយ័ត្នបុកចំកន្ទុយគោយន្តតែម្តង ។

បច្ចុប្បន្នម៉ូតូនឹងគោយន្តកន្ត្រៃត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដោះស្រាយទៅតាមផ្លូវច្បាប់ ។

ចំណែកម្ចាស់គោយន្តកន្ត្រៃឈ្មោះ រ៉ុន រស់នៅស្រុកថាឡាបរីវ៉ាត់ បាននិយាយថា គោយន្តគាត់បានបត់ជិតផុតទៅហើយ តែអ្នកបើកបរម៉ូតូមិនប្រយ័ត្ន រវល់តែប្រលែងគ្នាមិនមើលមុខ ទើបបានជាមកបុកកន្ទុយគោយន្តគាត់បណ្តាលឲ្យរងរបួសស្រាលយ៉ាងនេះ។ ក្រោយមកនិយាយមិនត្រូវគ្នា ដោយភាគីខាងម៉ូតូមានបងប្អូនជាមន្ត្រីរាជការ ទើបយកគោយន្តគាត់មកដោះស្រាយនៅស្នងការដ្ឋានតែម្តង មិនយកចូលប៉ុស្តិ៍រដ្ឋបាលសង្កាត់នោះទេ ដោយមានវត្តមាន មន្ត្រីប៉ុស្តិ៍រដ្ឋបាលនឹងកន្លែងកើតហេតុនោះផងដែរ។

បច្ចប្បន្នម្ចាស់គោយន្តត្រូវបានចូលខ្លួនមកដោះស្រាយនៅរសៀលម៉ោង២ ថ្ងៃទី៩ ខែមិថុនា ឲ្យភាគីខាងគោយន្តបង់ថ្លៃអ្នករងរបួស៣០ម៉ឺនរៀល ថ្លៃប៉ូលិសអូសមកស្នងការ និងថ្លៃព្យាបាលផ្សេងទៀតនៅមិនទាន់ដឹងនោះទេ នៅកំពុងចរចាដោះស្រាយនៅឡើយ ៕ មាស សុផាត


ចែករំលែក៖