នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មី ដើម្បីរក្សាស្ថេរភាពនយោបាយ និងដឹងនាំអង់គ្លេសឈានដល់កិច្ចព្រមព្រៀង Brexit ដោយជោគជ័យ។
ការប្រកាសអំពាវនាវរបស់នាយករដ្ឋមន្ត្រីអង់គ្លេសកើតឡើងក្រោយពេលលទ្ធផលរាប់សន្លឹងឆ្នោតបានប្រកាស ដោយលោកស្រីមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯង ដោយបង្កើតរដ្ឋាភិបាលជម្រុះមានគណបក្សដៃគូរចូលរួម ហើយលោកស្រីបានជ្រើសរើសគណបក្សប្រជាធិបតេយ្យ DUP នៅ អ៊ែកឡង់ខាងជើង។ លោកស្រីបានសន្យានឹងសហការជាមួយគណបក្សនេះដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅរកការរីកចម្រើន។
នាយករដ្ឋមន្ត្រី Theresa May បានបញ្ជាក់ទៀតថា «រដ្ឋាភិបាលនឹងធ្វើឲ្យមានតុល្យភាព ហើយផ្តោតសំខាន់ទៅលើការចាកចេញពីសហគមន៍អឺរ៉ុប កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
គណបក្ស DUP នៅអ៊ែកឡង់ខាងជើងជាគណបក្សធំ មានគោលនយោបាយជិតស្និទ្ធនឹងអង់គ្លេស ហើយមាន១០ កៅអីនៅក្នុងសភា។ ក្រោយការប្រកាសរបស់លោកស្រីគណបក្ស DUP និងពិភាក្សាជាមួយគណបក្សមានសំឡេងគាំទ្រភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសជាតិ។
តាមលទ្ធផលបោះឆ្នោត គណបក្សកាន់អំណាចរបស់លោកស្រី Theresa May នាំមុខ ប៉ុន្តែមិនមានកៅអីគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេសឡើយ។ គណបក្សរបស់លោកស្រីទទួលបាន ៣១៩កៅអី គណបក្សពលករទទួលបាន ២៦១កៅអី គណបក្សប្រជាជនស្កូដឡែន ទទួលបាន៣៥កៅអី និងគណបក្សប្រជាធិបេយសេរីទទួលបាន១២កៅអី។ ដើម្បីអាចដឹកនាំប្រទេសជាតិ ដោយគណបក្សតែមួយបានកាន់អំណាច ចាំបាច់ត្រូវតែទទួលបានកៅអីយ៉ាងតិច ៣២៦ ក្នុងចំណោម៦៥០កៅអីក្នុងសភា៕ ម៉ែវ សាធី