ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់បាន នៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នៅចំណុច ភូមិដូង ឃុំ បល្លង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា យើងបានប្រើប្រាស់មនុស្សចំនួន០៤នាក់ដឹកនាំដោយលោក អនុសេនីយ៍ ឯក សេង សំ មេបញ្ជាការ រងកងរាជអាវុធហត្ថស្រុកបានឃាត់ រថយន្ត ម៉ាកសាុំ យុង ពណ៌លឿង០១គ្រឿង ស្លាកលេខ ភ្នំពេញ( PN 9523)ដឹកឈើ ប្រភេទ ធ្នង់ គ្មានច្បាប់ និងចាប់ បានមនុស្ស ០១ នាក់ឈ្មោះ ហ៊ុន ប្រុស ភេទ ប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើករថយន្ដ រស់នៅ ភូមិ ត្រពាំង វែង ឃុំស្រយ៉ូវ ក្រុង ស្ទឹង សែន ខេត្ត កំពង់ធំ បានដឹកចេញពីចំណុច ក្នុងខេត្តកំពង់ធំ ឆ្ពោះទៅក្រុងភ្នំពេញ ។
ក្រោយពីឃាតរួចបានធ្វើកំណត់ហេតុចងក្រងសំណុំរឿងរួចប្រគល់ទៅឲ្យខាងរដ្ឋបាលព្រៃឈើ រួមមានវត្ថុតាង រថយន្ត និងឈើ ប្រណិតប្រភេទធ្នង់ព្រមទាំងមនុស្សដើម្បីឲ្យខាងជំនាញវាស់វែង និងចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី