ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករផ្សារក្រវ៉ាចំនួន១៨តូប ប្រត្តិកម្មនឹងអនុប្រធានផ្សារយកលុយក្នុងមួយតូប៤ពាន់ដុល្លារអាមេរិក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្រុមអាជីវករប្រមាណជាង១៨តូបនៃ៤០តូប ក្នុងផ្សារក្រវ៉ា ខេត្តកំពង់ធំ បាននាំគ្នាប្រតិកម្មទៅនឹងជាអនុប្រធានផ្សារ ដែលបានបង្គាប់យកលុយចំនួន៤០០០ដុល្លារ ក្នុងតូបមួយ ដោយតូបនីមួយៗមានទំហំពីរម៉ែត្របួនជ្រុង។

អាជីវក អ្នកស្រី សាក់ និងប្តីឈ្មោះសី បានបញ្ជាក់ថា តូបរបស់ពួកគាត់ ដែលអនុប្រធានផ្សារឈ្មោះ រិទ្ធ កំពុងសាងសង់ក្នុងទំហុំពីរម៉ែត្របួនជ្រុង ចាក់សាប និងប្រក់ដំបូលរួច ហើយគេគិតយកជាប្រាក់ចំនួន៤០០០ដុល្លារ ឯ អ្នកស្រី ចិន្តា ក៍ឆ្លើយស្រដៀងគ្នានេះ ដែរថា គាត់ក៍ត្រូវបង់៤០០០ដុល្លារអាមេរិក ឱ្យទៅឈ្មោះ រិទ្ធ ដែរ ហើយក្រុមអាជីវករទាំង១៨ សុទ្ធតែបានបង់ឲ្យលោករិទ្ធ ដូចគ្នាទាំងអស់។

ចំពោះប្រតិកម្មខាងលើរបស់ក្រុមអាជីវករនេះ លោក វី ប្រធានផ្សារក្រវ៉ា បានបកស្រាយតាមទូរស័ព្ទថា ដីដែលលោក រិទ្ធ កំពុងសាងសង់ទាំង១៨តូប នោ គឺ ដីរដ្ឋសុទ្ធសាត។ យ៉ាងណាលោក រិទ្ធ បានទទួលស្គាល់ថា លោកពិតជាឲ្យក្រុមអាជីវករទាំង១៨តូបនោះ បង់លុយ៤០០០ដុល្លារ ជាថ្នូរនឹងការសង់តូបក្នុងមួយតូបៗ តែលោកទើបតែទទួលបានប្រាក់ពីអាជីករតែ៦តូបប៉ុណ្ណោះ ក្នុងចំណោម១៨តូបនោះ។

លោក រិទ្ធ អនុប្រធានផ្សារបានបន្តទៀតថាផ្សារក្រវ៉ាត្រូវភ្លើងឆេះនាពេលកន្លងមក ហើយលោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភប្រាក់ចំនួន៥០០០ដុល្លារអាមេរិកសម្រាប់ជួសជុលផ្សារហើយលោកជាអ្នកទទួលធ្វើ។ លោក រិទ្ធ បន្ដថា ចំពោះប្រាក់៥០០០ដុល្លារ អាមេរិកនេះ លោកសាងសង់មិនគ្រប់ទេ លោកបានរៃអង្គាសពីអាជីវករក្នុងមួយតូបទឹកប្រាក់១៤០ដុល្លារអាមេរិកក្នុងចំណោមជាង៣០តូបដែលភ្លើងឆេះសម្រាប់ប្រក់ដំបូល និងជួសជុលឡើងវិញប៉ុណ្ណោះ៕ ប៊ុន រិទ្ធី


ចែករំលែក៖