ភ្នំពេញ៖ ក្រុមម៉ែយ៉ែម៣នាក់ ដែលចាំទាក់ម៉ូយរកស៊ីផ្លូវភេទនៅបរិវេណរមនីដ្ឋាយវត្តភ្នំ ជាមេខ្យល់ក្នុងការឈរចាំទាក់ម៉ូយរកភ្ញៀវ ដែលចង់បម្រើសេវាផ្លូវភេទនោះ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះមកសហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍វត្តភ្នំ ចុះបង្រ្កាបបានជាក់ស្តែង ។
ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបរិវេណរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ស្ត្រីសង្ស័យទាំង៣នាក់នេះទី១ឈ្មោះថន ស៊ីនួង អាយុ៤៣ឆ្នាំ,ទីឈ្មោះណប ល័ក្ខ អាយុ៣៩ឆ្នាំ,ទី៣ឈ្មោះងួន គឹមសួរ អាយុ៣៦ឆ្នាំ អ្នកទាំង៣ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានស្ងាត់ថាមានករណីមេខ្យល់ក្នុងការឈរចាំទាក់ម៉ូយរកភ្ញៀវ ដែលចង់បម្រើសេវាផ្លូវភេទភ្លាមនោះកម្លាំងបានចុះសើុបអង្កេតដឹងច្បាស់ហើយ ក៏ចុះឃាត់ខ្លួនជាក់ស្តែងតែម្តង ។
ក្រោយធ្វើការឃាត់ខ្លួនក្រុមស្ត្រីសង្ស័យជាមេខ្យល់(ម៉ែយ៉ែម) ខាងលើនេះ សមត្ថកិច្ចជំនាញបានបញ្ចូនទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ស តារា
នគរបាលប្រឆាំងការជួញដូរមនុស្សខ្លួនឃាត់ម៉ែយ៉ែម៣នាក់ ដែលទាក់ម៉ូយរកនារីបម្រើរសេវាផ្លូវភេទនៅបរិវេណវត្តភ្នំ