ខេត្តកំពង់ធំ៖ នៅវេលាម៉ោង8និង40នាទីព្រឹក ថ្ងៃទី10 ខែមិថុនា ឆ្នាំ2017 មានករណីចោរលួចកាត់ខ្សែកក្មេង(មិនបានសម្រេច)ចំណុចផ្សារកំពង់ថ្មក្នុងភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពជិះរថយន្តតាក់ស៊ីពី ខេត្តកំពង់ចាម មកចុះនៅផ្សារកំពង់ថ្ម ដើរលួចឆក់ពេលជួបក្មេងពាក់ខ្សែកមានឱកាសកាត់តែម្តង ហើយក៏ផ្អើលឆោឡោ ពីសំណាក់អាជីវករនិង អ្នកដំណើរ រហូត ដល់ប្ដឹង សមត្ថកិច្ចមកទាន់ឃាត់ បញ្ចូនទៅប៉ុស្តិ៍នគរបាលឃុំបល្ល័ង្គ។ជនសង្ស័យឈ្មោះ លី វិន ស្រី33ឆ្នាំ រស់នៅភូមិ22 សង្កាត់ វាលវង់ ក្រុងនិងខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះវេង លីងលីង ភេទ ស្រី5ឆ្នាំ ឪពុកឈ្មោះហូ វេង ភេទប្រុស អាយុ 32ឆ្នាំ ម្តាយឈ្មោះសុទ្ធ ធាវី រស់នៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយ កើតហេតុសមត្ថកិច្ចបានប្រគល់ខ្សែកជូនឪពុកម្ដាយ ក្មេងរងគ្រោះវិញ ចំណែកជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីកសាងសំនុំរឿងបញ្ចូនទៅស្នងការខេត្តកំពង់ធំនៅថ្ងៃស្អែក៕ ប៊ុន រិទ្ធី