ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូទៅបុកបង្គោលចរាចរណ៍ដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូទៅបុកបង្គោលចរាចរណ៍នៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧១ ត្រង់ចំណុច ភូមិបល្ល័ង្ក ស្រុកបារាយណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F7586 បើកដោយឈ្មោះអឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍(របួសធ្ងន់) បានបើកទៅបុកបង្គោលចរាចរណ៍តាមដងផ្លូវដោយខ្លួនឯង

មូលហេតុស្រវឹងស្រា ជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកបារាយណ៍សន្ទុក។

រីឯម៉ូតូប្រគល់ឲ្យបងប្អូនក្រុមគ្រួសារ៕ ប៊ុន រិទ្ធី


ចែករំលែក៖