ព័ត៌មានទាន់ហេតុការណ៍៖

លោកតាមេភូមិឡើងត្រងទឹកត្នោតចៃដន្យដាច់បង្អងធ្លាក់មកដីស្លាប់គួរឲ្យអាសូរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្តែដោយសភាពធ្ងន់បណ្ដាលឲ្យលោកតាមេភូមិស្វាត ស្លាប់គួរឲ្យអាសូរពន់ពេក ខណៈដែលកំពុងឡើងត្រង់ទឹកត្នោតស្រាប់តែដាច់បង្អងមានកំពស់ជាង១០ម៉ែត្រ ធ្លាក់មកដីកាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង។

យោងតាមនគរបាលក្រុងបានឲ្យដឹងថា លោកតាដែលស្លាប់មានឈ្មោះឆុង អាយុ ៧៤ ឆ្នាំ ជា មេភូមិស្វាត មានទីលំនៅក្នុងសង្កាត់ចេក ក្រុងស្វាយរៀង។

តាមអ្នកភូមិបានឲ្យដឹងថា លោកតាជាមនុស្សស្លូតបូត និងជាមេភូមិស្វាតដែលអ្នកភូមិតែងតែគោរពស្រឡាញ់គ្រប់ៗគ្នា មិនតែប៉ុណ្ណោះលោកតាក៏មានមុខរបរឡើងត្រងទឹកត្នោតដើម្បីរម្ងាស់យកមកធ្វើជាស្ករលក់ប្រចាំថ្ងៃដើម្បីជីវភាពក្រុមគ្រួសារផងដែរ។

ប្រភពបន្តថា លោកតាក្នុងមួយថ្ងៃគឺបានយកស្ករត្នោតទៅលក់ជាប្រចាំបានប្រមាណ១០គីឡូក្រាម ធ្វើឲ្យអ្នកភូមិគេអាណិតនាំគ្នាជួយទិញ ហើយនៅថ្ងៃកើតហេតុ លោកតាបានឡើងត្រងទឹកត្នោតដូចសព្វដង ខណៈនោះមិនដឹងយ៉ាងម៉េ ចស្រាប់តែដាច់បង្អងឡើងបណ្ដាលឲ្យលោកតាធ្លាក់ពីលើដើមត្នោត ដែលមានកម្ពស់ជាង១០ម៉ែត្រ មកដល់ដីបាក់ឆ្អឹង និងបែកក្បាលដោយត្រូវបានអ្នកភូមិឃើញនាំគ្នាជួយសង្គ្រោះ ប៉ុន្តែរបួសធ្ងន់ ក៏ដាច់ខ្យល់ស្លាប់គួរឲ្យសង្វេគ។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលជាទីបំផុត ៕ យឹម សុថាន


ចែករំលែក៖