ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័រនឹងចាប់ឆ្នោតលើកទី ១ រដូវកាលថ្មីឆ្នាំ ២០១៧ នៅចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់ឆ្នោតលើកទី១ រដូវកាលថ្មី ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង 8:00-10:00យប់ ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័ររបស់ខ្លួន។

កម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ ២០១៧ រដូវកាលថ្មីនេះដែលរៀបចំការចាប់ឆ្នោតដែលមានការចូលរួមសម្តែងកម្សាន្ត សប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ កញ្ញា ពេជ្រ សោភា លោក Step កញ្ញា វី ឌីណែត និង ក្រុម 4 NIX Girl band (K-POP)។

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់ឆ្នោតលើកទី១រដូវកាលថ្មីនេះ ស្រាបៀរថៃហ្គ័រនឹងមានរង្វាន់ជាច្រើនដូចជា៖ IPhone 7 ចំនួន ៣រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៣រង្វាន់ និងទូរទឹកកក ចំនួន ៥ រង្វាន់។

តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនោះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ ដើម្បីឈ្នះរថយន្តសេរីទំនើប AUDI Q5 2016 ដ៏ថ្មីសន្លាង!

ពិសាដោយការទទួលខុសត្រូវ៕

អត្ថបទ៖ ថម សន


ចែករំលែក៖