បន្ទាប់ពីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនាពេលកន្លងមក គណបក្សរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ដែលមានឈ្មោះថា “ចលនាសាធារណរដ្ឋ” ហៅថា (LREM) និងបក្សសម្ពន្ធមិត្ត DoDem បាននាំមុខគេក្នុងការបោះឆ្នោត នៅជុំទី១ នៃរដ្ឋសភាជាតិបារាំង។
ជាមួយនឹងជ័យជំនះខាងលើ លោកម៉ាក្រុង នឹងកាន់តែមានប្រសិទ្ធភាពនៅក្នុងការ អនុវត្តគោលនយោបាយដឹកនាំប្រទេស ដែលមានសម្លេងគាំទ្រភាគច្រើនងាយស្រួល ក្នុងការអនុម័តនយោបាយផ្សេងៗ។
តាមលទ្ធផល ក្រោយ បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា បក្ស LREM របស់លោក Macron និងបក្សសម្ព័ន្ធមិត្ត MoDemបានឈ្នះឆ្នោតចំនួន៣២,៣២ភាគរយនៃការបោះឆ្នោត ដែលមានគណបក្សចូលរួម ចំនួន៨គណបក្សក្នុងនោះមានគណបក្ស របស់លោកស្រី Marrine Le Pen ដែលទទួលបាន ២១,៥៦ភាគរយនិងបក្សមួយទៀត១៣,២ភាគរយ។
ទៅតាមច្បាប់បោះឆ្នោត នៅក្នុងប្រទេសបារាំង បេក្ខភាពតែមួយគត់ដែលជាអ្នកឈ្នះក្នុងការបោះឆ្នោត ដែលមានសំឡេងគាំទ្រ លើសពី៥០ភាគរយនៃការបោះឆ្នោតនៅជុំទី១ ដែលមានសិទ្ធិ ទទួលបានអាសនៈពិតប្រាកដ ។នៅពេលដែលមិនមានអ្នកឈ្នះដាច់នោះទេ ។ គ្រប់បេក្ខជនទាំងអស់ ដែលជាអ្នកឈ្នះលើសពី១២,៥ភាគរយ នៅក្នុងការបោះឆ្នោត នៅជុំទី១នឹងបន្តការបោះឆ្នោត បន្តទៀត ។
ការបោះឆ្នោតបន្ត តាមគ្រោងទុក នឹងធ្វើឡើងនៅថ្ងៃអាទិត្យហើយនឹងកំណត់អំពីចំនួនសមាជិកសភា ដែលដឹកនាំដោយលោក Macron ដែលមានអាណត្តិដឹកនាំចំនួន៥ឆ្នាំ ហើយទាមទារឲ្យមានការអនុវត្តន៍ទៅលើការយុទ្ធនាការ ដែលជាការសន្យារបស់គាត់ដើម្បីស្តារសេដ្ឋកិច្ច និងកាត់បន្ថយនូវឳនភាព ។តាមគម្រោងនៃលទ្ធផលរបស់ LREM និង MoDemទំនងជាឈ្នះអាសនៈចន្លោះពី៤០០និង៤៤៥អាសនៈ នៃចំនួនអាសនៈសរុប៥៧៧ នៅក្នុងរដ្ឋសភាជាន់ទាបនោះ នេះជាការទទួលបានជោគជ័យភ្លូកទឹកភ្លូកដីតែម្តង ។
នៅក្នុងការចូលរួមប្រឡូក ក្នុងឆាកនយោបាយជាលើកដំបូង នៅក្នុងប្រទេសបារាំង Macron គឺជាអ្នកដែលបានបង្កើត LREM តែមួយគត់ក្នុង រយៈពេល១ឆ្នាំមកនេះដែលមានបេក្ខជនឈរឈ្មោះ ៤២៨រូប ក្នុងនោះមានស្ត្រីចំនួន២១៤រូប ហើយពាក់កណ្តាលនៃពួកគេមកពីបណ្តាអង្គការ សង្គមស៊ីវិល និងមិនធ្លាប់ធ្វើនយោបាយនោះទេ ៕ ម៉ែវ សាធី