សារព័ត៌មានអ៊ុរ៉ង់ IRNA បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់Asemanបានចុះកិច្ចព្រមព្រៀង ទិញយន្តហោះ ៦០គ្រឿង ពីក្រុហ៊ុនផលិតយន្តហោះ របស់អាមេរិក Boeing ។
យន្តហោះដែលបានព្រមព្រៀងទិញនោះ ចែកចេញពី ពីរដំណាក់កាល គឺលើកដំបូងប្រគល់ឲ្យ៣០គ្រឿង នៅយន្តហោះដឹកអ្នកដំណើរ៧៣៧ MAX នៅក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន Aseman ជាក្រុមហ៊ុនធំទី៣នៅក្នុងប្រទេសអុីរ៉ង់ ដោយមានយន្តហោះកំពុងតែហោះហើរ៣៦គ្រឿង ក្នុងនោះភាគច្រើនជាយន្តហោះ Dutch Fokker 100 អាចដឹកអ្នកដំណើរ១០៥នាក់។
នេះជាកិច្ចព្រមព្រៀងលើកទីពីររវាងក្រុមហ៊ុនប៊ូអិន នឹងក្រុមហ៊ុននៅអុីរ៉ង់។ កាលពីឆ្នាំ២០១៦ អុីរ៉ង់ ក៏បានព្រមព្រៀងទិញយន្តហោះពីក្រុមហ៊ុនអាមេរិកផងដែរ ក្រោយពេលអុីរ៉ង់ និង អាមេរិកបានព្រមព្រៀងលើកម្មវិធីបរមាណូ ហើយអាមេរិក ក៏បានលុបចោលទណ្ឌកម្មដឹកជញ្ជូនដល់អុីរ៉ង់។
នៅក្នុងខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ Iran Air ជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសនេះ បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹក អ្នកដំណើរមានតម្លៃ ប្រមាណ១៦,៦ពាន់លានដុល្លារ ទិញយន្តហោះដឹកអ្នកដំណើរ ៨០គ្រឿង។
នៅខែកញ្ញាឆ្នាំ២០១៦ អាមេរិក បានអនុញ្ញាត្តិឲ្យក្រុមហ៊ុនប៊ូអ៊ីន និងអ៊ែរប៊ឺសលក់យន្តហោះដឹកអ្នកដំណើរ ឲ្យអុីរ៉ង់មានតម្លៃរាប់សិបពាន់លានដុល្លារ៕ ម៉ែវ សាធី