ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថឃាត់មនុស្សម្នាក់ពីបទចែកចាយ និង ប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន បន្ទាប់រូបគេបានធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ហេតុការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង២និង៣៥នាទីថ្ងៃទី១១មិថុនា២០១៧ម្សិលមិញនៅចំណុចភូមិប្អេរសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។

ជនសង្សយ័ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបាននោះមានឈ្មោះប៊ុន ណារក្ស ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ។ នៅក្នុងការ បង្ក្រាបខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដកហូតបានម្សៅក្រាមពណ៍សថ្លា១២កញ្ចប់តូចម៉ូតូមួយគ្រឿងទូរសព្ទ័ដៃ២គ្រឿងផងដែរ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅមុនពេលឈានដល់ការបង្ក្រាបមុខសញ្ញាខាងលើនេះសមត្ថកិច្ចទទួលបានព័តមានជាក់លាក់ពីទីតាំងច្បាស់លាស់ ក្រោយពេលដែលប្រជាពលរដ្ឋបានប្រាប់ ពេលនោះសមត្ថកិច្ចបានស្រាវជ្រាវនឹងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ខាងលើបានសារភាពថាថ្នាំងញៀនទាំង១២កញ្ចប់ខាងលើនេះជារបស់គេបានទិញយកមកសម្រាប់ចែកចាយក្នុងក្រុងកំពង់ឆ្នាំងតែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាតបាន ។

ក្រោយការសាកសួរសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានក៍សាងសុំណុំរឿងគ្រោងនិងបញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការតាមនីតិវិធី ផងដែរ ៕ ចន្ថា


ចែករំលែក៖