ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍បញ្ជា Xbox Design Lab របស់ Microsoft ឥឡូវមាននៅក្នុងតំបន់អឺរ៉ុប

ចែករំលែក៖

ក្រុមហ៊ុន Microsoft ត្រូវបាននាំយកតេឡេបញ្ជា Xbox ផ្ទាល់ខ្លួនទៅកាន់តំបន់អឺរ៉ុបនាពេលបច្ចុប្បន្ននេះ។ ការពង្រីកនេះមានន័យថាម្ចាស់ Xbox one នៅក្នុងប្រទេសអង់គ្លេសបារាំងនិងអាល្លឺម៉ង់ ឥឡូវនេះអាចបញ្ជាតេឡេបញ្ជានេះពី Xbox Design Lab ។ ការរចនាម៉ូដផ្ទាល់ខ្លួនដែលអាចរកបាននៅក្នុងចក្រភពអង់គ្លេសដែលចាប់ផ្តើមនៅក្នុងតំលៃ £69.99 និង ប្រាក់អឺរ៉ូ 79.99 នៅប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងជាមួយនឹងការដឹកជញ្ជូនឥតគិតថ្លៃ ។ ក្រុមហ៊ុន Microsoft និយាយថាតេឡេបញ្ជានេះនឹងមាននៅបណ្ដាប្រទេសអឺរ៉ុបក្នុងពេលឆាប់ៗនេះ ។

ក្រុមហ៊ុន Microsoft បានបើកដំណើរការដាក់លក់ Xbox Design Lab របស់ខ្លួនជាលើកដំបូងនៅអាមេរិកកាលពីឆ្នាំមុន។ តេឡេហ្គេម Xbox ប្រើភ្ជាប់ជាមួយនឹង Bluetooth ដែលងាយស្រួលមិនចាំបាច់មានខ្សែរញ៉េរញ៉ៃ និងមានរូបផ្ទាំងអក្សរ និង បន្ទះក្ដោបកោងទៅផ្នែកខាងក្រោយ ។ យើងដូរ និង លាយពណ៌ជាមួយនឹងរូបរាងផ្គុំរបស់វាបានតាមចិត្តដែលចង់បាន ។ ក្រុមហ៊ុន Microsoft បាននិយាយថាមានបន្សំពណ៌អាចធ្វើទៅបានជាងប្រាំបីលានម៉ូត ហើយអ្នកនឹងអាចឃើញឡាស៊ែរតាមប៊ូតុងឆ្លាក់អក្សរមួយចំនួននៅផ្នែកមុខសម្រាប់ការប្តូរឬដើម្បីសម្គាល់សញ្ញាហ្គេមរបស់តេឡេបញ្ជារបស់អ្នក។ក្រុមហ៊ុន Microsoft ត្រូវបានបន្ថែមកៅស៊ូខ្មៅនៅកន្លែងក្តាប់ដៃតេឡេបញ្ជារបស់ Xbox Design Lab ទាំងអស់នៅថ្ងៃនេះ ជាមួយជម្រើសពណ៍ថ្មីចំនួនបួនវនិង thumbstick ថ្មីចំនួន 11 ៕ ហេង លក្ខិណា


ចែករំលែក៖