ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានអបអរសាទរចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានប្រកួតឈ្នះក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថានក្នុងលទ្ធផល១ទល់នឹង០ ចប់ការប្រកួត ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងតាមបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៣ ខែមិថុនាថា៖
«ខ្ញុំសូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានប្រកួតឈ្នះក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន (Afghanistan) ក្នុងលទ្ធផល (កម្ពុជាឈ្នះ 01 -អាហ្វហ្គានីស្ថាន 00 ) នៅក្នុងការ ប្រកួតបាល់ទាត់ជម្រុះជើងឯកអាស៊ីឆ្នាំ២០១៩ (AFC Asian Cup UAE 2019) Cambodia Vs Afghanistan ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អ។ ខ្ញុំសូមឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា រួមទាំងគ្រូបង្វឹកនូវថវិកាម្នាក់$1,000 (មួយពាន់ដុល្លារ)។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្តល់នូវថវិកានេះជូនដល់ក្មួយៗ ក្រុមកីឡាករទាំងអស់។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍ និងតាម Facebook ខ្ញុំ។
សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ