ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ពិសាអាហារស្រាយបួសរ៉ាម៉ាឌន សាមគ្គី គឺបង្កើនមិត្ដភាព ទំនាក់ទំនងកាន់តែល្អនិងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ តបតាមកាអញ្ជើញរបស់ស្ថានទូតម៉ាទ្បេសុីប្រចាំកម្ពុជា លោក Dato’ Sri Hasan Bin Malek ឯកអគ្គរាជទូតម៉ាឡេសុី និង លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី និងលោកស្រី អមជាមួយគណប្រតិភូ ជាច្រើនរូបទៀត បានអញ្ជើញចូលរួមកម្មវិធីអាហារស្រាយបួស ដើម្បីបង្កើន មិត្ដភាព សាមគ្គីភាព ក្នុងការទំនាក់ទំនងជាមួយគ្នា ឲ្យកាន់ល្អប្រសើរឡើងថែមទៀត ដោយមិនប្រកាន់វណ្ណៈ អ្នកក្រ ឬអ្នកមានទ្រព្យធន់ អ្វីឡើយ ។ ពិធីនេះបានប្រព្រឹត្ដទៅនារសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ នេះនៅស្ថានទូតម៉ាទ្បេសុី រាជធានីភ្នំពេញ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ៖ ក្នុងឱកាសពិធីបួសរ៉ាម៉ាឌន សូមបងប្អូន បានប្រកបទៅដោយភាពសម្បូរសមប្បាយ និង មានឱកាសដើម្បីបានសាងនូវអំពើរកុសល្សផលបុណ្យឲ្យកាន់តែច្រើន ជាពិសេសក្នុងពិធីបួសរ៉ាម៉ាឌន សហគមន៍មុស្លិមត្រូវ បួសទាំងការ តមអាហារ និងទឹករយៈពេលប្រមាណ ១៤ម៉ោងរៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែ ហើយក្នុងនោះក៏ត្រូវបន្ថែមការកសាងទង្វើល្អកាន់តែច្រើន ជាមួយក្រុមគ្រួសារ សាច់ញាតិ អ្នកជិតខាង និងក្នុងសហគមន៍ ឲ្យកាន់តែល្អ ជាពិសេសត្រូវធ្វើជាបុគ្គល ល្អនិងមានន័យសម្រាប់សង្គមជាតិទាំងមូល ត្រូវចូលរួមរាល់សកម្មភាពនានា ក្នុងសហគមន៍ លះបង់ទាំងកម្លាំងកាយចិត្តដើម្បីបម្រើការងារ នានាសម្រាប់សហគមន៍។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីភាពជឿនលឿន និង ការរីកចំរើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើប្រជាពលរដ្ឋបានរួម រស់សម្បូរ សប្បាយ សន្តិភាព សេរីភាព និង គ្មានការរើស អើងអ្វីឡើយ ។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីគុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកឥស្លមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ចជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំ កសាងប្រទេស ជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីៗគ្រប់បែបយ៉ាង ជាពិសេស សហគមន៍ឥស្លាមក៏ត្រូវបាន រាជរដ្ឋាភិបាល ផ្តល់សមិទ្ឋផលនានា មិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគម្រូសម្រាប់ ប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកចិត្ដទុក្ខដាក់ និងយក តម្រាប់តាមប្រទេសកម្ពុជា ផងទៅ ៕ សំរិត


ចែករំលែក៖