ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនៅលីកកំពូលប្រទេសអង់គ្លេសដែលត្រៀមប្រកួត Pre-Season ខាងមុខនេះ

ចែករំលែក៖

កម្មវិធីប្រកួតត្រៀមរដូវកាល (Pre-Season) របស់ក្រុមនៅលីកកំពូលអង់គ្លេសជាមួយក្រុមប្រទេសនានានឹងចាប់ផ្តើមនៅពេលខាងមុខដែលជាការអញ្ជើញក្រុមពួកគេទៅចូលរួម ក្រោយពីបញ្ចាប់ការប្រកួតក្នុងលីគកំពូល របស់អង់គ្លេស Premier League, Cup និងពានរង្វាន់ទ្វីបអឺរ៉ុបរួចមក ។ ជាពិសេសក្រុមដែល ស្ថិតនៅលើកំពូលតារាងទាំង៦ត្រូវបាន មានការកោះហៅពីសំណាក់ម្ចាស់ឧបត្ថមធំៗ ដើម្បី ប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមប្រទេសខ្លួន ។ ក្រុមទាំងនោះមានដូចជា៖

ក្រុមកាំភ្លើងធំ Arsenal ៖
ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ទទួលភារកិច្ចពានរង្វាន់ Pre-Season ចំនួន ២ ទីមួយគឺ ពាន Emirate Cup ដែលត្រូវជួបជាមួយក្រុមក្នុងប្រទេសអូស្រ្តាលី ចំនួន២ក្រុមមុនទៅជួប Chelsea ក្នុងពានរង្វាន់ដដែលនេះនៅក្នុងប្រទេសចិន។ ចំណែកពានរង្វាន់មួយទៀតនោះគឺពាន International Cup ដែលមានក្រុមយក្សធំៗ មកពីអាល្លឺម៉ង់ ។

ក្រុម Bournemouth ៖
ក្រុមបាល់ទាត់ Bournemouth នឹងត្រូវទៅប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ Queen Park Ranger នាខែកក្កដាខាងមុខនេះ ។

ក្រុម Burnley ៖
ក្រុមBurnley នឹងធ្វើការប្រកួត Pre-Season របស់ខ្លួននៅប្រទេសអៀរឡង់ នាថ្ងៃទី១៤ ខែកក្កដា ដោយត្រូវប្រកួតជាមួយក្រុមបាល់ទាត់ Shamrock Rover និងប្រកួតចុងក្រោយគឺត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញដើម្បីជួបប្រកួតជាមួយក្រុម Nottinham Forest នាថ្ងៃទី២៩ ខែកក្កដាដដែល។

ក្រុមម្ចាស់ជើងឯកតោខៀវ Chelsea ៖
ក្រុមតោខៀវ Chelsea ត្រូវជួបជាមួយក្រុម Arsenal ក្នុងថ្ងៃទី២២ ខែកក្កដា មុនមកជួបក្រុម Bayern Munich និង Inter Milan នៅប្រទេសសិង្ហបុរីក្នុងខែកក្កដា ថ្ងៃទី២៥ និងថ្ងៃទី២៩ ។

ក្រុម Crystal Palace ៖
ក្រុមCrystal Palace បានចូលរួមកម្មវិធី Pre-Season Asia Tour ជាមួយក្រុម West Brom, Liverpool, Spurs ក្នុងការធ្វើដំណើរមកកាន់ប្រទេសហុងកុង ថ្ងៃទី១៩ ខែកក្កដា ដោយបញ្ចាប់ទៅនៅថ្ងៃទី២២ មុនការប្រកួតមិត្តភាពជាមួយក្រុម Shake 04 នាថ្ងៃទី៥ ខែសីហា ។

ក្រុមស្ករគ្រាប់ Everton ៖
ក្រុមEverton នឹងត្រូវជួបជាមួយក្រុមក្នុងទ្វីបអាហ្វ្រិកខាងកើតនាថ្ងៃទី១៣ ខែកក្កដា ខាងមុននេះដែលជួបជាមួយក្រុមបាល់ទាត់ Tanzaia មុនធ្វើការប្រកួតមិត្តភាពជាមួយ Sevilla នាថ្ងៃទី៣ ខែសីហា។

ក្រុមចចក Leicester City ៖
ក្រុម Leicester City ក៏បានចូលរួមកម្មវិធី Pre-Season Asia Tour របស់ប្រទេសហុងកុងផងដែរ ដែលប្រកួតបើកឆាកក្នុងថ្ងៃទី១៩ ខែកក្កដា មុនការប្រកួតមិត្តភាពជាមួយក្រុម Wolverhampton នាថ្ងៃទី២៩ខែកក្កដា ខាងមុខនេះ ។

ក្រុមហង្សក្រហម Liverpool ៖
ក្រុម Liverpool បានចូលរួមក្នុងកម្មវិធី Pre-Season Asia Tour ក្នុងប្រទេសកុងដែលមាន ក្រុមមកពី Premier League ជាច្រើនត្រូវបានមានការកោះហៅចូលរួម។ ថ្ងៃទី២៩ ខែកក្កដា Liverpool ត្រូវជួបជាមួយក្រុម Hertha Berlin មុននឹងការប្រកួតពានរង្វាន់ Audi Cup ដែលក្រុម Bayern Munich ធ្វើជាម្ចាស់ផ្ទះ។

ក្រុមមេឃខៀវ Manchester City ៖
ក្រុមManchester City បានចូលរួមការប្រកួត Pre-Season នៅប្រទេសសហរដ្ឋអាមេរិកជាមួយក្រុម Manchester United នាថ្ងៃទី២០ ខែកក្កដា ដែលជាថ្ងៃមកតាំងជំរុំហ្វឹកហាត់ និងថ្ងៃទី២៦ ខែកក្កដា ក្រុម Manchester City នឹងត្រូវប៉ះក្រុមយក្សមកពីប្រទេសអេស្ប៉ាញគឺក្រុម Real Madrid។ ហើយការប្រកួតមិត្តភាពចុងក្រោយនោះគឺប៉ះជាមួយក្រុមបាល់ទាត់ Tottenham Hotspur នាថ្ងៃទី២៩ ខែកក្ដា នៅក្នុងកីឡដ្ឋាន Nissan Stadium ក្នុងទីក្រុង Nashville ។

ក្រុមបិសាចក្រហម Manchester United ៖
ក្រុម Manchester United មានការប្រកួតចំនួន ៦ប្រកួតក្នុងរយ:ពេល Pre-Season ខាងមុខនេះ ដោយមាននៅក្នុងប្រទេសសហរដ្ឋអាមេរិកផង និងនៅប្រទេសន័រវេសផង។ ការប្រកួតទាំងនេះគឺធ្វើមុនការប្រកួត UEFA Super Cup ដែលត្រូវជួប ជាមួយ Real Madrid ឬ Juventus នាថ្ងៃទី៨ ខែសីហាខាងមុខនេះ។

ក្រុម Stoke City ៖
Stoke City មិនបានចូលរួមជាមួយ Pre-Season Tour ដូចក្រុមដទៃឡើយ ប៉ុន្តែមានការប្រកួតមិត្តភាពជាមួយក្រុមលីគក្រោមខ្លួនចំនួន ៣ប្រកួតគឺនៅថ្ងៃ២៥ ខែកក្កដា លេងជាមួយ Sheffield United , ថ្ងៃ២៩ ខែកក្កដា ត្រូវប្រកួតជាមួយ Bolton និងចុងក្រោយ ថ្ងៃ៣០ ខែកក្កដា ប៉ះជាមួយក្រុម Crewe Alexandra ។

ក្រុមSwansea៖
Swansea ត្រូវប៉ះជាមួយក្រុម Burnet ក្នុងថ្ងៃទី១២ មុននឹងមកប៉ះក្រុមក្នុងលីកកំពូល MSL ២ប្រកួតបន្ទាប់នេះ ដោយប៉ះក្រុម Philadelphia Union ថ្ងៃទី១៥, ប៉ះក្រុម North Carolina ថ្ងៃទី ២២ ខែកក្កដា និងប្រកួតចុងក្រោយជាមួយក្រុម Birmingham City ដែលធ្វើនៅប្រទេសអង់គ្លេស។

ក្រុមមាន់ខ្នាយមាសTottenham Hotspur ៖
Spurs នឹងប្រកួតកម្មវិធី Asia Tour ជាមួយម្ចាស់ផ្ទះ ហុងកុង ថ្ងៃទី២៦ខែកក្កដា មុនជួបប្រកួតជាមួយក្រុមយក្សធំៗ ៣ទៀតនោះគឺ PSG , AC Milan និង Man City នៅប្រទេសសហរដ្ឋអាមេរិក។

ក្រុមWatfort ៖
Watford នឹងធ្វើការប្រកួតជាមួយ Aston Vila នាថ្ងៃទី២៩ ខែកក្កដា ខាមុខនេះហើយក៏ធ្វើជាម្ចាស់ផ្ទះទទួលក្រុម ២ផ្សេងទៀតមកចូលរួមផងដែរ។

ក្រុម West Brom ៖
West Brom នឹងចូលរួមពានរង្វាន់ Pre-Season Asia Tour ជាមួយក្រុម Crystal , Liverpool និង Spurs ផងដែរមុនធ្វើការប្រកួតជាមួយក្រុម Bolton នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕


ចែករំលែក៖