ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២០:៤៥នាទី បន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យឆាបឆេះឃ្លាំងពោតរបស់ឈ្មោះ ហ៊ល ភេទប្រុស នៅចំណុចភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
ភ្លាមនោះដែរ កម្លាំងជំនាញពន្លត់អគ្គីភ័យស្រុក សហការជាមួយជំនាញពន្លត់អគ្គីភ័យខេត្ត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង (រថយន្តស្រុក ០១គ្រឿង រថយន្តខេត្ត ០២គ្រឿង) ប្រើប្រាស់ទឹកអស់ ០៣ឡាន ទើបពន្លត់ភ្លើងរលត់អស់ ក្នុងករណខាងលើនេះខ្ញុំក៏បានចុះត្រួតពិនិត្យដោយផ្ទាល់នៃទំហំខូចខាត ព្រមទាំងចុះសួរសុខទុក្ខដល់ម្ចាស់ឃ្លាំង ក្នុងកណីអគ្គីភ័យនេះផងដែរ។
សូមបញ្ជាក់ដែថា មូលហេតុដែលបណ្តាលអោយកើតមាននៅអគ្គីភ័យនេះដោយសារ ដុតភ្លើងក្នុងឡសំងួតស្នូលពោត ហើយក៏រៀលដាលឆេះស្នូលពោត ប៉ុន្តែដោយមានការអន្តរាគមន៏ពន្លត់ទាន់ ពុំបានធ្វើឲ្យភ្លើងឆេះរីករៀលដាលប៉ះពាល់ទ្រព្យសម្បត្តិផ្សេងឡើយ ៕ វណ្ណ: