ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធបារាំង Antoine Griezmann បន្តកុងត្រាលេងឲ្យ Atletico Madrid ដល់ឆ្នាំ២០២២

ចែករំលែក៖

កីឡាករAntoine Griezmann ខ្សែប្រយុទ្ធអន្តរជាតិបារាំងបាន សម្រេចចិត្តបន្តកុងត្រាលេងឲ្យក្រុម Atletico Madridរហូតដល់ឆ្នាំ២០២២។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះត្រូវបានព័ត៌មានផ្សាយថានឹងអាចផ្លាស់ទៅលេងឲ្យក្លិបបិសាចក្រហមManchester United ហើយខ្លួនគាត់ផ្ទាល់ក៏បាននិយាយដែរថា ឱកាសដែលគាត់ផ្លាស់ចេញគឺមាន៦០ភាគរយ។

ប៉ុន្តែAntoine Griezmannបានយល់ព្រមបន្តកុងត្រាថ្មីក្រោយក្លិបAtletico Madrid ត្រូវជាប់បំរាមទិញដូរកីឡាករបន្ថែមដោយពួកគេមិនអាចទិញកីឡាករបានឡើយរហូតដល់ខែមករា។

បើតាមកុងត្រាថ្មីកីឡាករបារាំងរូបនេះនឹងទទួលបាន១២,៣លានផោនក្នុងមួយឆ្នាំ មានន័យថា គេនឹងបាន២៣៥.០០០ដុល្លារក្នុងមួយសប្ដាហ៍ ៕ ដេវីត


ចែករំលែក៖