ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៌ឃាត់ខ្លួនសង្ស័យ២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកបារាយណ៌ចំនួន04នាក់ រថយន្ត01គ្រឿង ដឹកនាំដោយលោកវរ សេនីយ៍ឯក សេង សំ មេបញ្ជាការរងស្រុកបារាយណ៍ ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំណុច ភូមិត្រពាំងស្វាយ ឃុំល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកបារាយណ៌ បានឲ្យដឹងថា ក្រោយការចុះបង្រ្កាប សមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យចំនួន 02នាក់ ទី1 ឈ្មោះលន់ឆេងហួរ ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទី2ឈ្មោះ ផល្លា ជីងតុង ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិ7មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ព្រមទាំងដកហូតថ្នាំញៀន ប្រភេទម្សៅសក្រាម ចំនួន2កញ្ចប់តូច និងម៉ូតូ1គ្រឿងម៉ាកC125 ពណ៍ខ្មៅ គ្មានស្លាកលេខ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកបារាយណ៍ បានសួរនាំ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅ ទីបញ្ជាការកងរាជ អាវុធហត្ថ ខេត្តកំពង់ធំ ចាត់ការបន្ដ៕ ប៊ុន រិទ្ធី


ចែករំលែក៖