ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឆ្លងថ្នល់ត្រូវរថយន្ដសាំយ៉ុងបុករងរបួសធ្ងន់

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុក នឹងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ភូមិសាលវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-1419 បើកមកបុក ម៉ូតូម៉ាក C-125 ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1B_5334 បើកដោយឈ្មោះ លួស លួន ភេទប្រុស អាយុ ៦០ឆ្នាំ (របួសធ្ងន់) រស់នៅ ភូមិទួលគ្រើលចាស់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ ឯជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យកំពង់ធំ។

សមត្ថកិច្ចអះអាងថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយមូលហេតុ ម៉ូតូបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ។ ចំណែកវត្ថុតាង ទាំងពីរ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖