ខេត្តកំពង់ចាម ៖ ក្រុមកម្មករសំណង់ ដែលធ្វើការងារនៅការដ្ឋានសំណង់នៃ សាលាគរុកោសល្យខេត្តកំពង់ចាមក៏ដូចជានៅការដ្ឋានសំណង់វិទ្យាល័យស្រីសន្ធរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រឈម នឹងការខ្វះខាតយ៉ាងខ្លាំង ពីព្រោះតែអ្នក ម៉ៅការសំណង់នៅទីនេះមិនបើកប្រាក់ ពលកម្មឲ្យពួកគេ។ អ្នកម៉ៅការសំណង់ អគារសាលារៀនទាំង២កន្លែងអះអាងថា អ្នកទទួលបានសិទ្ធិ(ដេញថ្លៃបាន)ពីក្រសួង អប់រំមិនឲ្យប្រាក់ទៅគេទើបគេគ្មានលុយ ឲ្យកម្មករបន្តទៀត ។
ប្រការនេះគេមិនដឹងថា តើលោករដ្ឋ មន្ត្រី ហង់ ជួនណារ៉ុន បានដឹងថាមានរឿង រ៉ាវយ៉ាងនេះដែរឬទេ? វាជាអំពើពុករលួយ របស់មន្ត្រីនៅក្នុងក្រសួងអប់រំ យុវជន និង កីឡាឃុបឃិតជាមួយក្រុមអ្នកដេញថ្លៃបាន ក្នុងការកសាងសាលារៀន។ ក្រុមអ្នកដេញ ថ្លៃយកលុយពីក្រសួងអប់រំ ប៉ុន្តែមិនទម្លាក់ លុយឲ្យក្រុមអ្នកទទួលម៉ៅការសាងសង់ នោះឡើយ ។ ដូច្នេះករណីខាងលើនេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ត្រូវពិនិត្យ ឡើងវិញចៀសវាងធ្វើឲ្យប៉ះពាល់ដល់មុខ មាត់ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ។
អ្នកម៉ៅការម្នាក់បានអះអាងថា ក្រុម ហ៊ុនរបស់លោក មាស សុវណ្ណនី បានអនុ ញ្ញាតឲ្យក្រុមការងាររបស់លោកកសាង អគារសិក្សាកម្ពស់២ជាន់ នៅក្នុងសាលា គរុកោសល្យខេត្តកំពង់ចាម និងកម្ពស់២ ជាន់១ខ្នងទៀតនៅឯវិទ្យាល័យស្រីសន្ធរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅ ពេលចាប់ដំណើរការសាងសង់ហាក់ដូច ជា ប្រព្រឹត្តទៅយ៉ាងល្អ ប៉ុន្តែនៅពេលសំណង់ ចប់រួចរាល់ក្រុមហ៊ុននេះបែរជារុញទម្លាក់ ការទទួលខុសត្រូវផ្សេងៗនៅក្នុងក្រុមហ៊ុន ដែលបង្កការលំបាក ឬមានចេតនាមិនសង ប្រាក់ដល់ក្រុមអ្នកម៉ៅការសំណង់នៅទៅ វិញ។ ពេលខ្លះពួកគេប្រើពាក្យបញ្ជួស បន្សោកទៅលើក្រុមអ្នកម៉ៅការឲ្យប្រមូល សម្ភារ និងគ្រឿងសំណង់រួមទាំងតុ ចេញពី ក្នុងបន្ទប់ ឬចេញពីក្នុងការដ្ឋាននោះទៀត ផង ។ ទង្វើបែបនេះគឺជាការបោកប្រាស់ មួយយ៉ាងធ្ងន់ធ្ងរក្នុងរបររកសុី។
ក្រុមអ្នករកសុីបោកប្រាស់ទាំងនេះបាន ប្រើល្បិចទម្លាក់ការទទួលខុសត្រូវបន្តគ្នា ធ្វើឲ្យក្រុមអ្នកម៉ៅការខ្វល់ខ្វាយក្នុងចិត្ត ហើយយល់ថា ខ្លួនត្រូវចាញ់បោកពួកអ្នក រកស៊ីជិតដិតនឹងថ្នាក់ដឹកនាំក្រសួងអប់រំ ។ នៅពេលអ្នកម៉ៅការទូរស័ព្ទពួកគេមិន ទទួលទូរស័ព្ទនោះឡើយ។ ជារឿយៗ តែងយ៉ាងដូច្នេះដែលអូសបន្លាយតាំង ពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ដែលប្រការនេះក្រុមអ្នកម៉ៅការសំណង់ គ្មានប្រាក់បើកឲ្យកម្មករលក់កម្លាំង ហើយសូម្បីតែ ខ្លួនឯងរកលុយទិញបាយហូបជាមួយ កម្មករមិនបានផង ។
គេមិនដឹងថា តើគោលការណ៍ក្រសួង អប់រំយ៉ាងណានោះទេលើបញ្ហានៃការ កសាងសាលារៀននេះ។ ក្រុមហ៊ុនដែល មានសិទ្ធិក្នុងការកសាងសាលារៀនមិនមាន ដើមទុនដើម្បីធ្វើសាលារៀននោះឡើយគឺ ទុកលទ្ធភាពឲ្យអ្នកម៉ៅការសំណង់ចេញ ប្រាក់ទិញសម្ភារ និងដំណើរការអ្វីៗទាំង អស់ រួមទាំងកម្លាំងពលកម្មនៃក្រុមកម្មករ ដែលធ្វើការមួយថ្ងៃរស់មួយថ្ងៃនោះផង។ ទីបំផុតនៅពេលដែលអគារបានសាងសង់ រួចពួកអ្នកដេញថ្លៃបានទាំងនេះកំពុងមាន ចេតនាគេចវេះពីការសងប្រាក់ទៅលើក្រុម អ្នកម៉ៅការ និងកម្មករនោះថែមទៀត។
បើតាមអ្នកម៉ៅការសំណង់មួយរួបបាន ឲ្យដឹងថា មុនដំបូងឈ្មោះ មាស សុវណ្ណនី ជាអ្នកទទួលខុសត្រូវចេញមុខជំនួសក្រសួង អប់រំ យុវជន និងកីឡាក្នុងនាមជាអ្នកដែល មានសិទ្ធិកសាងសាលារៀនទាំង២កន្លែង នេះ។ បន្ទាប់ពីដំណើរការសាងសង់បាន ៥០ភាគរយ និងការបង់ប្រាក់ឲ្យក្រុមអ្នក ម៉ៅការបានបន្តិចបន្តួច ឈ្មោះ មាស សុវណ្ណនី បានបាត់ខ្លួនដោយលេចចេញ ឈ្មោះ វង់ចិន្តា ជាអ្នកជួយសម្របសម្រួលការងារលុយកាក់ជាមួយក្រុមអ្នកម៉ៅ ការនោះបន្ត។ ឈ្មោះ ចិន្តា បាននិយាយ យកចិត្តក្រុមអ្នកម៉ៅការដោយបាន ផ្តល់លុយបន្តិចបន្តួចជាមួយនឹងការ សន្យាថា ក្រោយការសាងសង់រួចរាល់ខ្លួន នឹងបង់ប្រាក់ឲ្យគ្រប់១០០ភាគរយ ។
បើតាមអ្នកម៉ៅការសាងសង់វិទ្យាល័យស្រីសន្ធរបានឲ្យដឹងថា កិច្ចការរបស់អ្នកសាងសង់បានបញ្ចប់រួចរាល់ ប៉ុន្តែនៅពេលដែលទារប្រាក់ពីក្រុមហ៊ុន ជួនកាលគេមិនលើកទូរស័ព្ទ ។ និយាយរួមទៅ ខាងក្រុមហ៊ុនរបស់បុគ្គលប៉ុន្មាននាក់ បាននិងកំពុងព្យាយាមគេចវេសពីការទទួលខុសត្រូវ និងកំពុងព្យាយាមលេងល្បែងបោកប្រាស់មកលើអ្នករកស៊ីតូចតាច ជាពិសេសកម្មករ ដែលលក់កម្លាំងដើម្បីចិញ្ចឹមជីវិត ។
ក្រុមអ្នកម៉ៅការទាំងនេះស្នើឲ្យលោក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យករណីនេះផង ពីព្រោះអាចមានការឃុបឃិតជាមួយមនៅក្នុងក្រសួងអប់រំ ក្នុងផលប្រយោជន៍ជាមួយក្រុមហ៊ុនទាំងនោះ។ មិនតែប៉ុណ្ណោះ ពួកគេកំពុងប្រើល្បិចដើម្បីបានកាន់កាប់សាលា ដែលសាងសង់រួចដោយចេញមុខទៅប្រគល់សាលានោះឲ្យទៅក្រសួងអប់រំ ហើយមិនបាច់ចំណាយប្រាក់ឲ្យក្រុមអ្នកម៉ៅការអ្វីឡើយ ។
វាជាបញ្ហាដែលអ្នករកស៊ីរងគ្រោះ ព្រោះតែល្បិចថោកទាបរបស់ឈ្មួញកណ្តាលមួយចំនួន ហើយទង្វើទាំងនេះវាធ្វើឲ្យខូចនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះគេរំពឹងថា ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធពិនិត្យរឿងនេះឡើងវិញ គឺមិនបណ្តោយឲ្យពួកឈ្មួញកណ្តាលទាំងនេះធ្វើអ្វីស្រេចតែចិត្តនោះទេ ៕ ហេង នរិន្រ្ទ