ព័ត៌មានទាន់ហេតុការណ៍៖

នរគបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នរគបាលខណ្ឌទួលគោកល្បាតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ដាក់នៅក្នុងប្រអប់ម៉ូតូខាងមុខ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះលេខ១០អា ផ្លូវ៦៦៤ ក្រុម៦ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ហេង ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំច្បារអំពៅ ជាអ្នកឌុប និងទី២ឈ្មោះ ខេម វណ្ណឆន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបូឌីញ ជាអ្នកធ្វើសកម្មភាពឆក់។ចំណែកជនរងគ្រោះមាន ឈ្មោះ កែវ ពេជ្រម៉ូលីកា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកនៅណាហ្គាវើលយ៍ ស្នាក់នៅផ្ទះម្តុំសង្កាត់បឹងសាឡា។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុគាត់បានចាកចេញពីផ្ទះដោយជិះម៉ូតូហ្វីណូ ពណ៌ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ១CH-០៧៦២ ដោយបានដាក់ទូរស័ព្ទ 7plus ពណ៌ក្រហម នៅក្នុងប្រអប់ខាងមុខមូតូផ្នែកខាងឆ្វេងដៃ ធ្វើដំណើរទៅរកទិញអ្វីហូប ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហ្វីណូ ពណ៌ស ស្លាកលេខ ភ្នំពេញ១O-៥២៩០ ឆក់ទូរស័ព្ទមិនបានសម្រេច ពេលនោះក៏ស្រែកចោរៗ ក៏ជនសង្ស័យមានអារម្មណ៍ភិតភ័យជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងបណ្តាលអោយដួលនិងមានប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ចចាប់បានភ្លាមៗតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង បានកម្លាំងនរគបាលនាំមកឃុំខ្លួនបណ្តោះអាសន្នអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖